មិន​ធម្មតា​! Kane និង Son បំ​បែក​កំណត់ត្រា​របស់ Salah និង Sane ក្នុង Premier League

Kane

ខ្សែ​ប្រយុទ្ធ Harry Kane និង Heung-min Son បាន​រួម​គ្នា​បង្កើត​ប្រវត្តិសាស្ត្រ​​កាលពីថ្ងៃពុធ ក្រោយពី​ពួក​គេ​ទាំង​២ បាន​ស៊ុត​បាល់បញ្ចូល​ទី​​ដូចគ្នា ក្នុង​ពេល​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៤-០ នៅលើ​ទឹកដី​ក្រុម Crystal Palace​។

កីឡាករ​ទាំង​២ បច្ចុប្បន្ន បាន​សហ​ការ​គ្នា​ស៊ុត​បាល់បញ្ចូល​ទីក្នុង​ការ​ប្រកួត​តែមួយ​ដូចគ្នា​​​រហូត​ដល់​ទៅ​៣០​ប្រកួត ក្នុង​ក្រប​ខ័ណ្ឌ Premier League ដើម្បី​បំ​បែកកំណត់ត្រា​​របស់​ខ្សែ​ប្រយុទ្ធ Mohamed Salah និង Sadio Mane​។ មាន​មនុស្ស​តិ​ចតួច​ណាស់ បាន​រំពឹ​ទុក​ថា ក្រុម Spurs អាច​រក​បាន​គ្រាប់បាល់ច្រើន​បែបនេះ ក្រោយពី​ក្រុម Crystal Palace បាន​គ្រប់គ្រង​លើ​ក្រុម Spurs ស្ទើរ​តែ​ទាំង​ស្រុងនៅ​តង់ទី​១ នាកីឡដ្ឋាន Selhurst Park​។

Category Top

Son

ប៉ុន្តែ ​ក្រុម​ភ្ញៀវ​បាន​បំ​បែកតំបន់​ការ​ពារ​នៅ​ដើម​តង់ទី​២ នៅពេល​ដែល Kane បាន​ស៊ុត​បាល់បញ្ចូល​ទី​​២​គ្រាប់ នៅ​នាទី ទី​៤៨ និង​ទី​៥៣។ បន្ទាប់​មក Matt Doherty បាន​​រក​គ្រាប់បាល់​ទី​៣​សម្រាប់ក្រុម Spurs នៅនាទី ទី​៦៩ មុន​ពេល​ Son បាន​​បង្កើត​ការ​ភ្ញាក់ផ្អើល តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ បើ​គិត​ចាប់​តាំងពី​រូប​គេ​បាន​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់ ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម Leicester កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា​​។

ជាមួយ​គ្នា​នេះ វា​ក៏​ជា​គ្រាប់​បាល់​ប្រវត្តិ​សាស្ត្រ​ផង​ដែរ ខណៈ​ដែល Son និង​ Kane បច្ចុប្បន្ន បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ក្នុង​​ការ​ប្រកួត​តែមួយ​ដូច​គ្នា ច្រើន​ជាង​គេ​បំផុត​ក្នុង​ក្រប​ខ័ណ្ឌ Premier League​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​កូរ៉េ​ខាង​ត្បូង​រូបនេះ បាន​បន្ថែម​ទៀត​ថា៖ «នេះ​គឺ​ជាកន្លែង​ដ៏ពិបាកក្នុងការ​មក និង​លេង​ឲ្យ​បានល្អ​។ ខ្ញុំ​គិត​ថា យើង​សមនឹង​ឈ្នះ​។ នៅ​តង់ទី​២​យើង​បាន​គ្រប់​គ្រង់​ការ​ប្រកួត​ទាំងស្រុង និង​បាន​ស៊ុត​បាល់បញ្ចូល​ទី​ដល់ទៅ​៤​គ្រាប់​៕

mane

ប្រភព​ព័ត៌មាន៖ Talksport

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម