មិន​ធម្ម​តា! Haaland រក​បាន​ដល់ទៅ​៥​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ Man City ទៅ​វគ្គ​៨​ក្រុម​ដោយ​ងាយ

Haaland

ខ្សែ​ប្រយុទ្ធ Erling Haaland បាន​តាមស្មើ​កំណត់​ត្រា​ក្នុងក្រប​ខ័ណ្ឌ Champions League តាមរយៈ​ការ​​ស៊ុត​បាល់​បញ្ចូល​ទី​ដល់ទៅ​៥​គ្រាប់ ដើម្បី​ជួយ​ឲ្យ​ក្រុម Manchester City ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ដោយងាយ បន្ទាប់​ពី​បាន​លត់​ក្រុម RB Leipzig យ៉ាង​ចាស់​ដៃ ខណៈ​ដែល​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល​ ៧-០ បាន​ជួយ​ឲ្យ​ក្រុម​យក្ស​អង់គ្លេស​មួយនេះ ដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​២​ជើង ក្នុងលទ្ធ​ផល ៨-១ កាលពីថ្ងៃ​អង្គារ​។

Haaland ក៏​បាន​បង្កើត​កំណត់ត្រា​ថ្មី​​នៃ​ការរក​បាន​គ្រាប់​បាល់​សរុប​សម្រាប់​ក្លិប​ខ្លួន​ផង​ដែរ នៅ​រដូវ​កាល​នេះ តាមរយៈ​ការ​រក​បាន​៣៩គ្រាប់ ស្រប​ពេល​ដែល​ក្រុម​របស់​លោក Guardiola បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​​ក្នុង​រយៈ​ពេលជាលើក​ទី​៦​ជាប់​ៗ​គ្នា​។​

Category Top

five goals

ក្រុម Man City បាន​​ឈាន​ទៅ​វគ្គ​បន្ត​យ៉ាង​ងាយ​ក្នុងក្រប​ខ័ណ្ឌ Champions League ប៉ុន្តែ ពួកគេ​មិន​ធ្លាប់​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មុតស្រួច​ដូច​ជា Haaland ដើម្បី​បង្កើត​ឲ្យ​មានការ​ប្រែ​ប្រួល ក្នុង​ដំណាក់​កាល​ចាញ់​ធ្លាក់​ដូច​ពីមុន​មក​ឡើយ​។ ស្ថិត​ក្នុង​វ័យ​ត្រឹម​តែ​២២ឆ្នាំ បច្ចុប្បន្ន រូប​គេ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣៣​គ្រាប់​​រួច​ជាស្រេច ក្នុង​ការ​បង្ហាញខ្លួន​២៥លើក ក្នុង​ក្រប​ខ័ណ្ឌ​កំពូល​របស់​អឺ​រ៉ុប​។​

ទាក់ទង​នឹង​ទម្រង់​លេង​របស់ Haaland លោក Marco Rose គ្រូបង្វឹកនៃក្រុម Leipzig បាន​និយាយ​ថា៖ «រូប​គេ​ពិត​ជា​លេង​បាន​យ៉ាង​ល្អ​​សម្រាប់​លោក Pep និង​ក្រុម Man City»​។ ក្រោយ​ពីការ​បង្ហាញពី​ទម្រង់​លេង​យ៉ាង​មុតស្រួច​នេះ គ្មាន​ក្រុម​ណាមួយ សូម្បី​តែ​ Real Madrid នឹង​ចង់​ជួប​ជាមួយនឹងក្រុម​របស់​លោក Guardiola ក្នុង​ការ​ចាប់​ឆ្នោត​សម្រាប់​វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​ថ្ងៃ​សុក្រ សប្តាហ៍​នេះ​ឡើយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម