មិនធម្មតា! ជើងឯកអាស៊ី (Asian Finswimming championships) កីឡាការិនីហែលទឹកវ័យក្មេងកម្ពុជា ២រូប ឈ្នះមេដាយមាស ២ សំរឹទ្ធ ២ កម្រិតអាស៊ី

ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ី (Asian Finswimming championships) លើកទី១៨ នៅភូកេត ប្រទេសថៃ បានបញ្ចប់ហើយ ដោយក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយ ៤គ្រឿង ចុះឈ្មោះ 188Asia  ក្នុងនោះមានមេដាយមាស ២ និងសំរឹទ្ធ ២ ពីការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ។

Category Top

ចំពោះមេដាយជ័យលាភី ដែលក្រុមកីឡាហែលទឹកពាក់ជើងទាកម្ពុជាដណ្ដើមបាននេះ មេដាយមាស ដណ្ដើមបានដោយកីឡាការិនី កាំង មុយនីន ទាំង ២គ្រឿង លើវិញ្ញាសា 100m Bifins និងវិញ្ញាសា 200m Bi-Fins ។ រីឯមេដាយសំរឹទ្ធ ទាំង ២គ្រឿង ក៏ដណ្ដើមបានដោយកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត តែម្នាក់គត់ដូចគ្នា ។

គួរដឹងថា នេះជាលើកដំបូងហើយ ដែលកម្ពុជា ក្នុងនាមប្រទេសក្មេងខ្ចីជាងគេ ផ្នែកកីឡាហែលទឹកពាក់ជើងទា បានបញ្ជូនអត្តពលិកចូលរួមប្រកួតជើងឯកអាស៊ី ដោយបានបញ្ជូនអត្តពលិក ៤រូបចូលរួមប្រកួតពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ដូច្នេះការដណ្ដើមបានមេដាយមាស និងសំរឹទ្ធជូនជាតិ គឺជាកំណត់ត្រាថ្មីមួយទៀត សម្រាប់សហព័ន្ធ ក៏ដូចជាកីឡាហែលទឹកពាក់ជើងទា ដែលទើបបង្កើតបានជាង ២ឆ្នាំ ។

ទន្ទឹមជាមួយការប្រកួតនេះ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានចូលរួមកិច្ចប្រជុំរបស់សហព័ន្ធហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ លើកទី១ ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ និងបង្កើតសមាសភាពដឹកនាំសហព័ន្ធកីឡាហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពីតំណាងសហព័ន្ធកីឡាក្រោមទឹកពិភពលោក (CMAS) ដើម្បីធ្វើការពិនិត្យ និងសម្រេចផងដែរ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម