មិន​ធម្មតា! ក្បួន​ដង្ហែ​​ពាន​របស់​អាហ្សង់ទីន ត្រូវ​បញ្ចប់​ភ្លាម​ៗ ដោយ​សារតែមាន​អ្នក​គាំទ្រ​ច្រើន​ពេក

អ្នក​គាំទ្រ​ដែល​ពោរ​ពេញ​ដោយ​ទឹក​មុខ​សប្បាយ​រីក​រាយ​រាប់​លាន​នាក់ កាលពីថ្ងៃ​អង្គារ បាន​ស្វាគមន៍​​ម្ចាស់​ពាន World Cup របស់​អាហ្សង់ទីន ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ Lionel Messi ប៉ុន្តែ អ្នក​គាំទ្រ​ភាគ​ច្រើន បាន​ជួប​ការ​ខក​ចិត្ត នៅ​ពេល​ដែល​រថយន្ត​​ដង្ហែពានត្រូវ​បាន​ឈប់ ដោយ​សារ​តែ​មាន​អ្នក​គាំទ្រ​កក​កុញ​ពេញ ដែល​បង្ខំ​ឲ្យ​ការ​ដង្ហែក្បួន​ត្រូវ​ធ្វើ​បាន​តាម​ឧទ្ធម្ភាកចក្រវិញ​។

អ្នកគាំទ្រ​ដ៏​ច្រើន​កុះ​ករ បាន​​អប​អរ​ដល់​វីរ​បុរស​របស់ខ្លួន តាម​ដង​ផ្លូវ​នានា ដែលមាន​ចម្ងាយ​រហូត​ដល់ទៅ​៣០​គីឡូ​ម៉ែត្រ ពោល​គឺ​តាំង​ពី​ជាយ​ក្រុង​ Buenos Aires រហូត​ដល់​កណ្តាល​នៃ​រដ្ឋ​ធានីមួយនេះ ប៉ុន្តែ ការ​ដង្ហែ​ក្បួននោះ អាច​រំកិល​ខ្លួន​បាន​ដោយ​យឺត​ៗប៉ុណ្ណោះ​។

Category Top

fans

រថយន្តក្បួន​បាន​ធ្វើដំណើរ​ដោយ​យឺត​ៗ​ឆ្លង​កាត់​ទី​តាំង​ដង្ហែរ​ពាន អស់​រយៈ​ពេល​ជិត​៥​ម៉ោង ខណៈ​ដែលអ្នកគាំទ្រ​រាប់​លាន​នាក់ បាន​អប​អរ​ចំពោះ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​រំភើបរបស់ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​ ដោយ​ការ​ស៊ុតបាល់​ប៉េណាល់ទី លើ​ក្រុម​ជម្រើស​ជាតិ​​បារាំង ក្នុង​ការ​ប្រកួត World Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅមុន​ពេល​សម្រេច​ចិត្ត​​​ធ្វើ​ដំណើរ​តាមឧទ្ធម្ភាកចក្រវិញ​។

លោក Gabriela Cerruti អ្នក​នាំ​ពាក្យ​ប្រធា​​នា​ធិបតី បាន​ឲ្យដឹងថា៖ «យើង​មិនអាច​បន្ត​ធ្វើ​ដំណើរ​​​តាម​រថយន្ត​បានឡើយ ដោយ​សារ​តែ​​មាន​អ្នក​គាំទ្រ​ច្រើន​កក​កុញ​ពេញ​»​៕

Messi

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម