មិនធម្មតា ការ​ប្រកួតប្រដាល់គុនខ្មែរដណ្តើមខ្សែ​ក្រវាត់របស់ ទ្រី ដាណា មានប្រាក់រង្វាន់ វ៉ាដាច់​​សង្វៀនក្នុងស្រុក

ទ្រី ដាណា

អ្នកលក់អនឡាញ​ដ៏ល្បី​ឈ្មោះ នៅ​ក្នុងប្រទស​កម្ពុជា អ្នកស្រី ទ្រី ដាណា បាន​បញ្ជាក់​ច្បាស់​​ថា ការ​ប្រកួត​​ប្រដាល់ដណ្តើមខ្សែ​ក្រវាត់របស់ខ្លួន ដែលនឹង​រៀបចំ ក្នុង​ព្រឹត្តិការណ៍​«គុន​ខ្មែរអលស្តារ» ខាងមុខ​នេះ នឹង​មានការ​ផ្តល់​រង្វាន់​ទាំង​ទឹកប្រាក់ និង​មាសសុទ្ធ ដោយ​មាន​តម្លៃ​សរុប​​ច្រើន​ជាង​ប្រាក់រង្វាន់ នៅតាម​សង្វៀន​ប្រដាល់​ក្នុងស្រុកផ្សេងៗ​ទៀត។

«សូមប្រកាសផ្លូវការ កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់របស់នាងខ្ញុំ នឹង​រៀបចំ ឡើង​​នៅ​ខែមេសា ចំពោះរង្វាន់ម្ចាស់ខ្សែក្រវាត់ ទទួលបានខ្សែកមាសសុទ្ធ២តម្លឹង លុយ​សុទ្ធ ៤០​លាន​រៀល ឯលេខ២ ទទួលបាន​លុយសុទ្ធ ​២០លានរៀល។ ក្រៅពីនេះ កម្ម​វិធីក៏នាំកីឡាករបរទេសជាច្រើនរូប មកប្រកួតជាមួយកីឡាករកម្ពុជាយើង ដើម្បី​បង្កើន​សមត្ថភាព​កីឡាក​រយើងផងដែរ»។​ នេះជា​អ្វី​ដែល​អ្នកស្រី ទ្រី ដាណា បាន​ប្រកាស នៅលើ​ផេចហ្វេស​ប៊ុក​របស់ខ្លួន កាលពី​ម្សិលមិញ។

Category Top

Kun Khmer

សម្រាប់​ការ​ប្រកួតម៉ារ៉ាតុងដណ្តើម​ខ្សែ​ក្រវាត់ NNP ឬ​ដណ្តើម​ខ្សែ​ក្រវាត់លោក​ជំទាវ ទ្រី ដាណា នេះ នឹង​មាន​ការប្រកួត​ប្រកួតជម្រុះ ២ដង រួច​រក​អ្នក​ខ្លាំងឡើង​​ទៅ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ ដណ្ដើម​ខ្សែក្រវាត់ នៅខែមិថុនា ជាមួយរង្វាន់ខ្សែកមាស ២តម្លឹង និងប្រាក់រង្វាន់ ៤០​លាន​រៀល​តែ​ម្ដង។

ចំពោះបេក្ខភាព ដែលនឹង​ត្រូវ​ចូល​រួមការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ NNP នេះ គឺ​​​ជើង​ខ្លាំង អេលីត សាន់ ត្រូវ​បានប្រកាស​បេក្ខភាពរួច​ហើយ ចំណែក ស៊ន រ៉ាគីម ក៏នឹងត្រូវដាក់​ឱ្យចូល​រួមប្រកួត​ប្រជែង​ផងដែរ តែ​អ្នក​ផ្សេង​ទៀត នៅមិនទាន់​​បានបង្ហាញ​នៅឡើយ​ទេ ខណៈ​លោក ស៊ន អេលីត ស្ថាបនិក​ម្ចាស់កម្មវិធីគុនខ្មែរ​អលស្តារ គឺ​ជាអ្នក​ផ្តួច​ផ្តើម​រៀបចំ​ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ NNP នេះ​តែម្តង៕

គុនខ្មែរអលស្តារ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម