មិន​គួរ​ឲ្យ​ជឿ! Southampton ទម្លាក់ Man City ចេញ​ពី League Cup

Southampton

ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Manchester City បានធ្លាក់​ចេញ​​ពី​ការ​ប្រកួត​ដណ្តើម​ពាន League Cup ក្រោយពី​​បាន​រង​បរា​ជ័យ​ដ៏​មិននឹកស្មាន​ដល់ក្នុងលទ្ធ​ផល ២-០ នៅលើ​ទឹកដីក្រុម​ Southampton ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​កាលពី​រាត្រីថ្ងៃ​ពុធ​។

ក្រុម Southampton ដែល​កំពុង​តែ​ស្ថិតនៅ​បា​តតា​រាង​នៃក្រប​ខ័ណ្ឌ Premier League នោះ បាន​​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​តង់​ទី​១ តាមរយៈ​កីឡាករ Sekou Mara និង Moussa Djenepo ហើយ​ក្រុម Man City មិន​បាន​បង្ហាញពី​ភាព​មុតស្រួច​របស់​ខ្លួន ដើម្បី​ស្រោច​ស្រង់​ក្នុងការ​ប្រកួតនេះ​ឡើយ​។

Category Top

Man City

Man City ដែល​ធ្លាប់​បាន​ឈ្នះ​ពាន League Cup ៦​លើក បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៤​នោះ មិន​បាន​ស៊ុត​បាល់​ឲ្យ​ចំ​គោល​ដៅ​សូម្បី​តែ​១​លើក ខណៈ​ដែល​ការ​ដាក់​ឲ្យ​​តារា​ឆ្នើម​ចូល​លេង​ដូច​ជា Kevin de Bruyne និង Erling Haaland នៅ​តង់ទី​២ មិន​បាន​បង្កើត​ឲ្យ​មានកា​រភ្ញាក់​ផ្អើលសម្រាប់ក្រុម​របស់​លោក Pep Guardiola ឡើយ​។

ខ្សែ​បម្រើ​កណ្តាល James Ward-Prowse ប្រធានក្រុម​នៃក្រុម Southampton បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា ក្រុម​របស់​​គេ បានលេង​ដោយ​គ្មានការ​​ភ័យ​ខ្លាច និង​បាន​កោតសរសើរគ្រូបង្វឹក​ថ្មី​គឺលោក Nathan Jones​។ កីឡាករ​រូបនេះ បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​រាត្រី​ដ៏ពិសេសមួយ​​។ ការ​ប្រកួត​ទាំងនេះ ពិត​ជា​ពិសេស​ណាស់ ជា​ពិសេស​ក្នុង​ពេល​ដែល​អ្នក​កំពុង​តែ​ត្រដាប​ត្រដួស​ក្នុងលីគ​នេះ​។ យើង​បាន​ដឹង​ថា មាន​ការ​ខក​ចិត្ត​ជា​ច្រើន​ក្នុងលីគ​នេះ និង​ការ​បង្ហាញពី​ស្មារតី​ដ៏​​អស្ចារ្យ​។ យើង​មិន​បាន​បង្ហាញពី​​ការភ័យ​ខ្លាច​ឡើយ​»​៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ប្រភព​ព័ត៌​មាន៖ Channel News Asia

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម