មិន​គួរ​ឲ្យ​ជឿ! កីឡាករចាស់​វស្សា​ជប៉ុន Miura វ័យ​៥៥​ឆ្នាំ ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លិប​ព័រ​ទុយ​ហ្គាល់

Kazu

តា​រា​បាល់​ទាត់ Kazuyoshi Miura របស់​ជប៉ុន បាន​បន្ត​​អាជីព​​លេង​ដែលមាន​​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​របស់​ខ្លួន កាលពីថ្ងៃ​​ពុធ ក្នុង​រយៈ​ពេល​តិច​ជាង​១​ខែ នៅ​មុន​​​ពេល​ខួប​កំណើត​គម្រប់​អាយុ​៥៦​ឆ្នាំ​របស់​គេ តាមរយៈ​ការ​ចូល​រួម​ជាមួយនឹង​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌលំ​ដាប់​ទី​២​របស់​ព័រ​ទុយ​ហ្គាល់ Oliveirense ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​។

Miura ដែលមា​រហស្ស​នាម​ថា «King Kazu» នៅ​ប្រទេស​កំណើត​របស់​គេ​នោះ បាន​បង្ហាញខ្លួន​ជាលើក​​ដំបូង​ក្នុង​ឆ្នាំ​១៩៨៦ ជា​មួយនឹងក្រុម​ប្រេស៊ីល Santos និង​បាន​លេង​ការ​ប្រកួត​៣៧​រដូវ​កាល ក្នុងនាម​ជាកីឡាករ​អាជីព​។

Category Top

ការ​ផ្ទេរ​របស់​គេ​ទៅ​កាន់​ប្រទេស​ព័រ​ទុយ​ហ្គាល់ នឹង​ធ្វើ​ឲ្យ​កីឡាក​ររូបនេះត្រូវ​លេង​នៅ​ក្នុ​ង​ប្រទេស​ទី​៦​របស់​គេ ក្រោយពី​បាន​ចំណាយ​ពេលលេងនៅប្រទេស​ប្រេស៊ីល ជប៉ន អ៊ី​តាលី ក្រូ​អាស៊ី និង​អូស្ត្រាលី​។

Miura

កាលពី​រដូវកាលមុន រូប​គេ​បាន​លេង​ឲ្យ​ក្លិប Suzuka Point Getters ដែល​ស្ថិត​ក្នុងក្រប​ខ័ណ្ឌលំដាប់​ទី​៤​របស់​ជប៉ុន និង​ស្ថិតក្រោម​ការដឹកនាំ​របស់​​បង​ប្រុស​បង្កើត​របស់​ខ្លួន​គឺលោក Yasutoshi ក្នុង​នាម​ជា​កីឡាករ​កម្ចី​ពី​ក្លិប Yokohama FC របស់ក្រប​ខ័ណ្ឌ J-League​។

ក្រុមហ៊ុនជា​សា​ខា​ក្លិប Yokohama បានទិញ​យក​ភាគហ៊ុន​ធំ​ក្នុងក្លិប Oliveirense កាលពី​ខែ​វិច្ឆិកា​។

កីឡាករ​រូបនេះ​បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ថា៖ «បើ​ទោះ​បី​នេះ​គឺ​ជា​កន្លែង​ថ្មី​របស់​ខ្ញុំ​ក៏ដោយ ខ្ញុំ​នឹង​ប្រឹង​ឲ្យ​អស់​ពីសមត្ថ​ភាព​ដើម្បី​បង្ហាញ​ឲ្យ​គ្រប់គ្នា​ឃើញ​ពី​របៀប​ដែល​ខ្ញុំ​មានភាពល្បីល្បាញ​»​។

Miura នឹង​ឈាន​ចូល​វ័យ​៥៦​ឆ្នាំ នៅថ្ងៃ​ទី​២៦ ខែកុម្ភៈ និង​បាន​បញ្ជាក់​ថា រូប​គេ​ចង់​បន្ត​លេង​រហូត​ដល់​អាយុ​៦០​ឆ្នាំ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម