មិនគួរឱ្យជឿ! ក្រុមជើងឯក ៣៦សម័យ Ajax Amsterdam ធ្លាក់ដល់បាតតារាងលីគហុល្លង់

ជារដូវកាលដ៏អាក្រក់មិនដែលជួប សម្រាប់ក្រុមជើងឯកលីគកំពូលហូឡង់ ៣៦ សម័យ Ajax Amsterdam បន្ទាប់ពីបរាជ័យ ៥ ប្រកួតជាប់គ្នា ធ្លាក់ខ្លួនដល់បាតតារាងក្របខណ្ឌកំពូល។

Category Top

កាលពីថ្ងៃចន្ទសប្តាហ៍មុន Ajax ទើបតែបញ្ចប់តំណែងលោក Maurice Steijn មុនពេលចាញ់ Brighton ២-០ នៅ Europa League កាលពីថ្អៃព្រហស្បតិ៍។

 

ឈានមកដល់ថ្ងៃអាទិត្យម្សិលមិញ Ajax ត្រូវទៅផ្ទះក្រុមកំពូលតារាង PSV Eindhoven និងបានក្លាយជាកន្លែងជីករណ្តៅរបស់ខ្លួនតែម្តង បន្ទាប់ពី PSV យកឈ្នះ ៥-២។ ខ្សែប្រយុទ្ធ PSV, Hirving Lozano ស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯង ខណៈពីរគ្រាប់របស់ PSV រកបានដោយ Luuk de jong និង Ismael Saibari។

 

ចំណែក Ajax មានឱកាសនាំមុខដល់ទៅពីរលើកតាមរយៈគ្រាប់បាល់របស់ Branco van den Boomen និង Brian Brobbey។ លេងបាន ៨ ប្រកួតរដូវកាលនេះ Ajax Amsterdam ធ្លាក់ដល់បាតតារាងមានត្រឹម ៥ ពិន្ទុតាមពីក្រោយក្រុមលេខ ១៧ FC Utrecht ដែលមាន ៧ ពិន្ទុតែប្រកួតសរុប ១០ លើក៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម