មានការចាក់សម្លាប់អ្នកគាំទ្រ Nantes ម្នាក់ មុនជំនួបទល់នឹង Nice ក្របខណ្ឌ Ligue1

អ្នកគាំទ្រម្នាក់របស់ក្លឹប Nantes នៅក្របខណ្ឌបារាំង Ligue1 បានស្លាប់បន្ទាប់ពីត្រូវបានចាក់សម្លាប់ មុនពេលឈ្នះ ១-០ លើ Nice  ចុះឈ្មោះ 188Asia កាលពីថ្ងៃសៅរ៍ នេះបើតាមអាជ្ញាធរនៅទីក្រុងភាគខាងលិចប្រទេសបារាំងបានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញ។

Category Top

ការស្លាប់នេះបានកើតឡើងនៅពេលដែលរថយន្តជាច្រើនដែលដឹកជញ្ជូនអ្នកគាំទ្រ Nice ត្រូវបានវាយប្រហារដោយអ្នកគាំទ្រ Nantes ខណៈកំពុងធ្វើដំណើរទៅកាន់កីឡដ្ឋាន Beaujoire មុនពេលការប្រកួតថ្ងៃសៅរ៍។

 

អាជ្ញាធរទីក្រុង Nantes បានឱ្យដឹងថា បុរសអាយុ ៣១ ឆ្នាំ ដែលជាអ្នកគាំទ្រក្រុម FC Nantes បានដួលស្លាប់នៅនឹងកន្លែង ទោះបីជាមានការអន្តរាគមន៍យ៉ាងឆាប់រហ័សនៃសេវាសង្គ្រោះបន្ទាន់ក៏ដោយ។

 

ជនរងគ្រោះបានទទួល របួសនៅខាងក្រោយ ដែលអាចត្រូវនឹងចាក់ដោយកាំបិត ខណៈបើតាម​ប្រភព​ជិតស្និទ្ធ​នឹង​ករណី​នេះ​បាន​ឲ្យ​ដឹង​ថា​អ្នក​គាំទ្រស្លាប់នោះ​ប្រហែល​ត្រូវ​បាន​អ្នក​បើក​រថយន្ត​ម្នាក់​ចាក់សម្លាប់​។

 

នេះជាហេតុការប៉ះទង្គិចរបស់អ្នកគាំទ្រមួយនេះនៅក្របខណ្ឌបារាំង Ligue1 ក្នុងរដូវកាលនេះ បន្ទាប់ពីកាលពីខែតុលារថយន្តដឹកកីឡាកររបស់ Lyon ត្រូវបានអ្នកគាំទ្រ Marseille វាយប្រហារដោយគប់ដុំថ្ម បណ្តាលឱ្យគ្រូបង្វឹក Lyon លោក Fabio Grosso រងរបួសបែកមុខ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម