មហាសេដ្ឋីអង់គ្លេស Jim Ratcliffe ទិញហ៊ុន ២៥% របស់ Manchester United

មហាសេដ្ឋីអង់គ្លេសលោក Jim Ratcliffe បានយល់ព្រមទិញភាគហ៊ុន ២៥% ដែលមានតម្លៃប្រហែល ១.២៥ ពាន់លានផោនរបស់ក្លឹបបិសាចក្រហម Manchester United ។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Ineos Group របស់លោក Ratcliffe នឹងគ្រប់គ្រងប្រតិបត្តិការរបស់ក្លឹប។ ចុះឈ្មោះ 188Asia

Category Top

Ratcliffe ដែលមានវ័យ ៧១ ឆ្នាំក៏នឹងផ្តល់ប្រាក់ចំនួន ៣០០ លានដុល្លារ រឺ ២៣៦ លានផោន សម្រាប់ការវិនិយោគនាពេលអនាគតទៅកាន់ក្លិប Old Trafford មួយនេះផងដែរ។

 

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល ១៣ ខែ​បន្ទាប់​ពី​ម្ចាស់​ក្លឹប​ ដែលកាន់ភាគហ៊ុនធំ​គ្រួសារ Glazer បាន​និយាយ​ថា​ ពួកគេ​​ពិចារណា​លក់ភាគហ៊ុនក្លិបខ្លះរឺទាំងស្រុង​ដើម្បី “ស្វែងរក​ជម្រើស​ជា​យុទ្ធសាស្ត្រ”។ គ្រួសារជនជាតិអាមេរិកបានទិញក្លឹបនេះក្នុងតម្លៃ ៧៩០ លានផោន (១.៣៤ ពាន់លានដុល្លារ) តាំងពីឆ្នាំ ២០០៥។

 

Manchester United បានជួបការលំបាកក្នុងរដូវកាលនេះ ហើយមិនបានឈ្នះពាន Premier League ចាប់តាំងពីឆ្នាំ 2013 មក ខណៈដែលមានការតវ៉ាជាប្រចាំប្រឆាំងនឹងការកាន់កាប់របស់ Glazer។

 

Ratcliffe ដែលមានដើមកំណើតនៅ Manchester គឺជាប្រធានក្រុមហ៊ុនគីមីឥន្ធនៈ Ineos ហើយនិយាយថាគាត់គឺជា អ្នកគាំទ្រក្លឹប Manchester United ពេញមួយជីវិត។

 

Manchester United បច្ចុប្បន្នកំពុងឈរលេខ ៨ ក្នុងតារាង English Premier League រដូវកាលនេះមាន ២៨ ពិន្ទុ ខណៈ ៣ ប្រកួតចុងក្រោយមិនទាន់ស្គាល់ឈ្នះនៅឡើយ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម