មនុស្ស​សំខាន់​ជួយ​ឱ្យ បឺត សង្ឃឹម ឈ្នះ​មេដាយមាសស៊ីហ្គេម បង្ហោះ​សារ​បែប​អស់​សង្ឃឹម មុននេះ​បន្តិច

បឺត ខាំ

គ្រូ​បង្វឹក​ជម្រើសជាតិឃីក​បុកស៊ីងកម្ពុជា បឺត ខាំ ដែល​ជា​មនុស្ស​សំខាន់បំផុត នៅ​ពីក្រោយភាព​ជោគ​ជ័យ​របស់​ជើង​ខ្លាំង បឺត សង្ឃឹម នោះ ប្រហែល​ជា​មានការ​ហត់នឿយ​ខ្លាំង​ហើយ ទើបគាត់​​បង្ហោះសារ​អស់សង្ឃឹមបែបនេះ ស្របពេល​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក៏​ជិត​ឈាន​ចូល​មកដល់​ផងដែរ។

«ផ្លូវដែលខ្ញុំកំពុងតែដើរ វាពិតជាឆ្ងាយណាស់ ក្តៅណាស់ ហត់ណាស់ តែត្រូវ​ប្រាប់​ខ្លួនឯង​ថា រឹងមាំ (គ្មាន​អ្វី ដែលមនុស្សធ្វើមិនបាននោះទេ) !!!»។ នេះជាសាស័ព្ទ​ដែល​អតីត​ជើងខ្លាំង បឺត ខាំ បាន​បង្ហោះ​នៅលើហ្វេសប៊ុក​របស់​ខ្លួន អម​ជាមួយរូប​ថត​ឱប​កីឡាករ ព្រំ សំណាង ពេល​ប្រកួត​ក្នុង​​ព្រឹត្តិការណ៍ Thai Fight នៅប្រទេស​ថៃ កន្លងមក។

Category Top

លោកគ្រូ បឺត ខាំ

ការ​បង្ហោះ​សាស័ព្ទ​របស់ បឺត ខាំ បាន​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល សម្រាប់​អ្នកគាំទ្រ​ប្រដាល់​កម្ពុជា ហើយពួកគេ បាន​កើត​ជាចម្ងល់​​ថា តើ បឺត ខាំ មាន​រឿងមិន​សប្បាយ​ចិត្ត ឬជួប​បញ្ហា​អ្វី នៅចំពោះមុខ ទើប​បង្ហោះ​សារ​​អស់​សង្ឃឹម​បែបនេះ? ខណៈ​គ្រូ​បង្វឹក​ម្នាក់នេះ ជា​បុគ្គល​យ៉ាងសំខាន់ ក្នុង​ការ​ជួយ​​លើក​កម្ពស់ និងមុខ​មាត់​ប្រដាល់​គុនខ្មែរ នៅលើ​ឆាក​អន្តរជាតិ។

ក្រៅ​ពីបានសាង​កេរ្តិ៍​ឈ្មោះបោះ​សំឡេង​យ៉ាងល្បីរន្ធឺ កាល​នៅជា​កីឡាករ បឺត ខាំ បាន​វិវឌ្ឍ​ខ្លួន​ទៅជា​គ្រូ​បង្វឹក​ម្នាក់ ដ៏មានទេពកោសល្យ និងមានសមត្ថ​ភាព ហើយ បឺត ខាំ ជាមនុស្ស​ដ៏សំខាន់ ​ស្ថិត​​នៅពីក្រោយ​ភាព​ជោគ​ជ័យ​របស់ បឺត សង្ឃឹម ដែល​ជា​ក្មួយ ព្រោះបើ​គ្មាន បឺត ខាំ ក៏ បឺត សង្ឃឹម មិនអាច​អភិវឌ្ឍ​សមត្ថ​ភាព​បាន​ខ្លាំងដូចពេលនេះ និងអាច​ឈ្នះ​បានមេដាយមាស​ ជា​លើកដំបូង ក្នុងការ​ប្រកួត​ឃីកបុកស៊ីង នៅស៊ីហ្គេម លើក​ទី​៣១ នៅប្រទេសវៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២​ នោះដែរ។

សេន ប៊ុន ថេន

ជាមួយគ្នានេះ បឺត ខាំ នៅពេលនេះ បាន​នឹងកំពុង​ធ្វើការ​ងារកាន់តែ​ធ្ងន់ និងកាន់តែ​លំបាក ក្នុងការ​បង្វឹក​ក្រុមជម្រើសជាតិប្រដាល់ ជាមួយគ្រូ​បង្វឹក​កម្ពុជា មួយចំនួន​ទៀត នៅស្តាត​ចាស់ ហើយការ​ព្យាយាម​នេះ ដោយសារ​តែ​ទាំងសហព័ន្ធ​កីឡាឃីកបុកស៊ីង​កម្ពុជា និង​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បាន​ដាក់​គោល​​ដៅ កាន់តែ​ធំ សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ នៅ​កម្ពុជា នាខែ​ឧសភា ឆ្នាំ​២០២៣​នេះ ដោយ​ត្រូវដណ្តើម​មេដាយមាស​ឱ្យបានច្រើនជាង ស៊ីហ្គេម នៅ​វៀតណាម ទៅទៀត ព្រោះស៊ីហ្គេមមុនេះ ក្រុមជម្រើសជាតិ​ឃីក​បុកស៊ីង​កម្ពុជា ដណ្តើម​បាន​មេដាយមាស​១ ប្រាក់​៣ សំរឹទ្ធ​១ រីឯ​ក្រុម​ជម្រើសជាតិគុនខ្មែរ បានមេដាយមាស​១ និងសំរឹទ្ធ​៦៕

mm

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម