មនុស្សម្នាជាច្រើនចូលរួមឈឺឆ្អាល ពីការចាប់ជំរិតឪពុករបស់ ខ្សែបម្រើ Liverpool , Luis Diaz

សាច់ញាតិ និងអ្នកគាំទ្របានដង្ហែក្បួននៅប្រទេសកូឡុំប៊ីកាលពីថ្ងៃអង្គារ ដើម្បីទាមទារឱ្យមានការដោះលែងឪពុករបស់ខ្សែបម្រើ Liverpool, Luis Diaz ដែលត្រូវបានចាប់ជម្រិត។

Category Top

នៅទីក្រុង Barrancas ម្តាយរបស់ Diaz បានដើរដង្ហែតាមបាតុករផ្សេងទៀត ដែលភាគច្រើនស្លៀកពាក់ស និងកាន់ប៉េងប៉ោង នៅក្នុងការតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឱ្យដោះលែងស្វាមី។ នៅ Barranquilla អ្នកគាំទ្របានប្រមូលផ្តុំគ្នាជាមួយនឹងទង់ជាតិកូឡុំប៊ី និងអាវរបស់ Diaz ដើម្បីអធិស្ឋានទាមទារឱ្យមានការដោះលែងឪពុក Diaz មកវិញ។

ឪពុកម្តាយរបស់ Diaz ត្រូវបានចាប់ជម្រិតនៅប្រទេសកូឡុំប៊ីកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយខណៈពេលដែលម្តាយរបស់ Diaz ត្រូវបានជួយសង្គ្រោះ អាជ្ញាធរនៅប្រទេសកូឡុំប៊ីនៅតែបន្តស្វែងរកឪពុករបស់ Diaz នៅឡើយ។ ប៉ូលីសកូឡុំប៊ីបានប្រកាសផ្តល់ប្រាក់ចំនួន ៤៨៥០០ ដុល្លារសម្រាប់អ្នកណាដែលផ្តល់ព័ត៌មានក្នុងការស្វែងរកឪពុករបស់ Luis Diaz ផងដែរ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម