ភ្នំពេញក្រោន CPL សប្ដាហ៍ទី ១៤៖ ក្រោនជួបវិសាខាល្ងាចនេះ ខណៈ ៤ប្រកួតមុន ម្ចាស់ផ្ទះចាញ់ទាំងអស់

ភ្នំពេញក្រោន CPL ក្រុមម្ចាស់ផ្ទះ ៤ក្រុម សុទ្ធតែចាញ់ក្នុងជំនួបសប្ដាហ៍ទី១៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៣/២៤ កាលពីចុងសប្ដាហ៍កន្លងទៅ គ្រាដែលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន CPL ត្រូវបើកទ្វារស្វាគមន៍ក្រុមភ្ញៀវវិសាខា ចុះឈ្មោះ 188Asia  បង្គ្រប់សប្ដាហ៍ នាវេលាម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែធ្នូនេះ នៅកីឡដ្ឋាន Smart RSN

  

Category Top

សម្រាប់លទ្ធផល ៤ប្រកួតក្នុងសប្ដាហ៍ទី១៤ ដែលក្រុមភ្ញៀវទទួលបានជ័យជម្នះនោះ រួមមានក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៧១ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប ។ គ្រាប់បាល់ជ័យជម្នះរបស់ក្រុមកំពូលតារាងនេះ ធ្វើសម្រេចដោយកីឡាករ Mrcus Haber ៣គ្រាប់, កីឡាករ មិន រតនៈ, Gabriel Silva Costa និង Takashi Odawara ម្នាក់ ១គ្រាប់ ខណៈ ១គ្រាប់របស់អង្គរថាយហ្គឹរ រកបានដោយកីឡាករ សុវណ្ណ ដូណា នៅនាទី៥៦។

 

ចំណែកក្រុមគីរីវង់សុខសែនជ័យវិញ បានចាញ់ក្រុមភ្ញៀវបឹងកេត ដោយលទ្ធផល ៦០ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ។ ជំនួបជើងទី២ នេះ ក្រុមនាគខៀវ ធ្វើបានយ៉ាងល្អ ដោយរកបាន ៤គ្រាប់ នៅវគ្គទី១ មុនបន្ថែម ២គ្រាប់ទៀត នៅវគ្គទី២ ក្នុងនោះកីឡាករជប៉ុន Yoshihama Ryohei ធ្វើបាន Hat-Trick ៣គ្រាប់ម្នាក់ឯង រួមជាមួយមិត្តរួមក្រុម Golubovic Stefan, ជា វេសលី និង Tachibana Yusuke ម្នាក់ ១គ្រាប់។

 

អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្រុម ISI ដង្កោសែនជ័យ ដែលបានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ដោយលទ្ធផល ៣២ នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។ ជំនួបជើងទី២ ដ៏តានតឹងនេះ ណាហ្គាវើលដ៏ បានបើកការនាំមុខក្រុមភ្ញៀវ ២គ្រាប់មុន ដោយកីឡាករ ជា ច័ន្ទដារ៉ា និង Naruse Yuta នៅនាទីទី៤ និងនាទីទី៩ មុនកីឡាករ De Oliveira Jhon Frith វាយបកបាន ១គ្រាប់នៅចុងវគ្គទី១ ។ លុះចូលវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុម ISI ដង្កោសែនជ័យ រហូតពួកគេរកបាន ២គ្រាប់នៅចុងម៉ោង ដោយកីឡាករ Louis Willy នៅនាទី៨៣ និងនាទី៩០+២ ដើម្បីធានាជ័យជម្នះលើក្រុមម្ចាស់ផ្ទះ ៣២ តែម្ដង។

រីឯក្រុមព្រៃវែងអេហ្វស៊ី ក៏ស្រដៀងនឹងបេក្ខភាពឡើងមកពីលីគទី២ ដូចគ្នាដែរ បន្ទាប់ពីពួកគេ បានវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ៤២ ។ ជំនួបនៅកីឡដ្ឋានស្ដាតចាស់នេះ កងយោធពលខេមរភូមិន្ទ បាននាំមុខ ១គ្រាប់មុន នៅវគ្គទី១ ដែលបញ្ចប់ទីដោយកីឡាករ Kinoshita Reiya នៅនាទី៤០ ។ បន្ទាប់មកព្រៃវែង ក៏វាយបកបាន ៣គ្រាប់ភ្លាមៗ នៅដើមវគ្គទី២ ដោយកីឡាករ វឿន វ៉ា នៅនាទី៤៨, សន សុវត្ថិ នៅនាទី៦០ និងកីឡាករ Thiha Zaw នៅនាទី៦៣ មុនកីឡាករ ញាណ សុស៊ីដាន រកបានគ្រាប់ទី២ ឲ្យក្រុមម្ចាស់ផ្ទះ ។ ប៉ុន្ដែនៅចុងម៉ោង កីឡាករកូតាអាស៊ាន Thiha Zaw ដដែលក៏រកបានគ្រាប់ទី៤ ឲ្យក្រុមព្រៃវែង នៅនាទី៨៤ ហើយលទ្ធផលនេះ ក៏រក្សាដល់ចប់ការប្រកួតពេញម៉ោង។

 

ដោយឡែកក្រុមភ្នំពេញក្រោន ក្រោយចប់ភារកិច្ចក្នុងការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/24 ក្រៅដីជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែធ្នូកន្លងទៅ ពួកគេនឹងត្រូវបើកទ្វារផ្ទះទទួលក្រុមវិសាខា បង្គ្រប់សប្ដាហ៍ទី១៤ នៃលីគកំពូលកម្ពុជា បន្ទាប់ពីជើងទី១ ពួកគេបានយកឈ្នះក្រៅដី ១០ ។ នេះគឺជាជំនួបដ៏ធំប្រចាំសប្ដាហ៍ ហើយការប្រកួតនេះ ក៏នឹងមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ។

 

ក្រឡេកមកចាប់អារម្មណ៍តារាងពិន្ទុបណ្ដោះអាសន្នវិញ ក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាង មាន ៣៤ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១៤ប្រកួតឈ្នះ ១១ ស្មើ ១ និងចាញ់ ២ គ្រាដែលភ្នំពេញក្រោន ឈរលេខ២ មាន ២៧ពិន្ទុ និងវិសាខា ឈរលេខ៣ មាន ២៦ពិន្ទុ មុនការប្រកួតល្ងាចនេះ ។ រីឯក្រុម ISI ដង្កោសែនជ័យ បន្ដឈរលេខ៤ និងមាន ២៣ពិន្ទុ នាំមុខក្រុមបឹងកេត ដែលរកបាន ១៩ពិន្ទុ ឈរលេខ៥ ។ ចំណែកក្រុមព្រៃវែងអេហ្វស៊ី បានឡើងមកឈរលេខ៦ និងមាន ១៨ពិន្ទុ គ្រាដែលកងយោធពលខេមរភូមិន្ទ បានធ្លាក់ទៅឈរលេខ៧ ដោយរក្សា ១៦ពិន្ទុក្នុងដៃ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម