ភ្នំពេញក្រោន យកឈ្នះភ្ញៀវមកពី A-League Macarthur FC ៣-០ ផ្អើលពិភពបាល់ទាត់អាស៊ាន

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានសាងប្រវត្តិសាស្ដ្រថ្មី បន្ទាប់ពីយកឈ្នះក្រុមខ្លាំង Macarthur FC មកពីអូស្ដ្រាលី ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ AFC Cup 2023/24 កាលពីរាត្រីថ្ងៃទី២៦ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីឡើងឈរកំពូលតារាងពូល F បណ្ដោះអាសន្ន ។ ភ្នំពេញក្រោន បានក្លាយជាក្លិបបាល់ទាត់កម្ពុជាដំបូងគេ ដែលឈ្នះ ៣ប្រកួតជាប់គ្នាក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ ។

Category Top

 

ក្រោយចប់ការប្រកួតលោក Mile Sterjovski គ្រូបង្វឹកក្រុម Macarthur FC បានទទួលថា ស្គាល់ភ្នំពេញក្រោន គឺជាក្រុមខ្លាំង ហើយស័ក្ដិសមនឹងទទួលបានជ័យជម្នះ បន្ទាប់ពីការរៀបចំ និងលេងបានយ៉ាងល្អក្នុងការប្រកួតនេះ។

 

ចំណែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានសម្ដែងក្ដីរីករាយ និងមានមោទនភាពជាខ្លាំង ចំពោះកូនក្រុមដែលលេងដោយបេះដូង និងទំនុកចិត្ត ។ លោកថា ជ័យជម្នះលើក្រុមមកពីអូស្ដ្រាលីនេះ គឺជាជំហានថ្មីមួយ ដើម្បីបង្ហាញពីសក្ដានុពលបាល់ទាត់កម្ពុជា តែលោកក៏ត្រៀមយុទ្ធសាស្ដ្រ សម្រាប់ការប្រកួតជើងទី២ ជាមួយ Macarthur FC ក្រៅដី នាខែក្រោយផងដែរ។

 

សូមបញ្ជាក់ថា ក្នុងជំនួបបញ្ចប់ជើងទី១ ដ៏ជក់ចិត្តនេះ  ភ្នំពេញក្រោន ធ្វើបានយ៉ាងល្អ ដោយបានដាក់សម្ពាធលើ Macathur FC ទាំងវគ្គទី១ និងវគ្គទី២ រហូតរកបាន ៣គ្រាប់នៅចុងម៉ោង ដោយកីឡាករ Shimizu Shintaro ២គ្រាប់ នៅនាទី៧៥ និងនាទី៨៦ មុនខ្សែការពារវ័យក្មេង ផាច សុជាវីឡា រកបានគ្រាប់ទី៣ នៅនាទី៩០+៤ ដើម្បីធានាជ័យជម្នះ អមជាមួយការរក្សាបាននូវ Clean Sheet ៣ប្រកួតជាប់គ្នាផងដែរ ។

 

ជ័យជម្នះនេះ បានធ្វើឲ្យភ្នំពេញក្រោន ឡើងឈរកំពូលតារាងបណ្ដោះអាសន្ន ដោយមាន ៩ពិន្ទុពេញ ខណៈក្រុម Macarthur FC ធ្លាក់មកឈរលេខ២ មាន ៦ពិន្ទុ ។ ចំពោះការប្រកួតជើងទី២ ភ្នំពេញក្រោន នឹងត្រូវហោះទៅជួបក្រុម Macarthur FC វិញម្ដង នាថ្ងៃទី០៩-វិច្ឆិកា មុនជួបក្រុមភ្ញៀវ Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០-វិច្ឆិកា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ដើម្បីស្វែងរកក្រុមឡើងទៅវគ្គបន្ដ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម