ភ្នំពេញក្រោន មិនហ៊ានមើលរំលង ក្រុមគិរីវង់ ទោះឱកាសឡើងទៅវគ្គផ្តាច់ព្រ័ត្រ មានជាង៩០ភាគរយ

Phnom Penh Crown

ក្រុមសិង្ហក្រហម ភ្នំពេញក្រោន នឹងត្រូវធ្វើការប្រកួតកាត់សេចក្តីចុងក្រោយវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមគិរីវង់សុខសែនជ័យ នៅកីឡដ្ឋានស្មាតអអេសអិន នាល្ងាចម៉ោង៦:៣០ ថ្ងៃអាទិត្យនេះ ដើម្បីស្វែងរកក្រុមឈ្នះឡើងទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រ នៃពានរង្វាន់ខេមបូឌានលីគខាប់ (Cambodian League Cup) ឆ្នាំ២០២៣។

សម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី២៣ ខែមេសា កន្លងមក ក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ រហូតដល់ ៣-០ ហើយលទ្ធផលនេះ វាបានផ្តល់ឱកាសសម្រាប់ក្រុមសិង្ហក្រហមជាង៩០ភាគរយទៅហើយ ក្នុងការទទួលបានឱកាស ឡើងទៅវគ្គផ្តាច់ព្រ័ត្រ។

Category Top

កីឡាករភ្នំពេញក្រោន

ការវាយតម្លៃបែបនេះ ព្រោះគេមិនជឿថា ក្រុមគិរីវង់ អាចវាយបកយកឈ្នះក្រុមភ្នំពេញក្រោន បានលើស៣គ្រាប់វិញនោះទេ ដោយសារគេមើលឃើញថា ក្រុមភ្នំពេញក្រោន មានប្រៀបលើក្រុមគិរីវង់សុខសែនជ័យ ទាំងទៅលើធនធានកីឡាករ និងការរៀបចំរចនាសម្ព័ន្ធនៃការលេង ហើយនេះអ្វីដែលបានជួយឱ្យ ភ្នំពេញក្រោន ឈ្នះគ្រប់ការប្រកួត ក្នុងវគ្គជម្រុះតាមពូល។

តែទោះបីជាយ៉ាងណា គ្រូបង្គោលក្រុមភ្នំពេញក្រោន លោក Oleg Starynskyi មិនបានគិតថា ការប្រកួតកាត់សេចក្តីជាមួយក្រុមគិរីវង់សុខសែនជ័យ លើកនេះ វាជាការងាយស្រួលនោះទេ បើទោះបីជាជំនួបលើកនេះ ត្រូវធ្វើឡើង នៅលើទឹកដីរបស់ភ្នំពេញក្រោន ក៏ដោយ។
តាមរយៈក្លិបភ្នំពេញក្រោន លោក Oleg Starynskyiបាននិយាយថា៖ «យើងរីករាយដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យើងកំពុងតែរៀបចំខ្លួនដើម្បីការប្រកួតទល់គិរីវង់។ ក្រុមរបស់យើងកំពុងមានភាពសហការគ្នាល្អ យើងបន្តធ្វើអ្វីគ្រប់យ៉ាងបានល្អ យើងបានឈ្នះ៣ គ្រាប់មកហើយនៅការប្រកួតក្រៅដី ហើយពេលនេះយើងមានការប្រកួតក្នុងដី»។

ភ្នំពេញក្រោន

«ប៉ុន្តែខ្ញុំមិនគិតថាវាជាការប្រកួតងាយស្រួលនោះទេ ខ្ញុំមិននិយាយអ្វីច្រើនពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះទេ យើងគិតពីការប្រកួតទល់គិរីវង់នៅវគ្គនេះសិន»។ លោក Oleg Starynskyi បានបញ្ជាក់ ខណៈការប្រកួតជម្រុះតាមពូលកន្លងមក ភ្នំពេញក្រោន បានឈ្នះក្រុមសូលទីឡូអង្គរ ២-០ ឈ្នះក្រុមព្រះខ័នរាជស្វាយរៀង ១-០ ឈ្នះក្រុមអង្គរថាយហ្គឺរ ៨-១ ឈ្នះណាហ្គាវើលដ៍ ២-១ ឈ្នះក្រុមអាយអេសអាយដង្កោសែនជ័យ ១-០ និងឈ្នះក្រុមនគរបាលជាតិ ៣-០ រីឯ គិរីវង់ បានបញ្ចប់ការប្រកួតក្នុងពូល ដោយការឈ្នះ៣ ស្មើ២ និងចាញ់១ប្រកួត៕

ក្រុមគិរីវង់

កីឡារគិរីវង់

ក្រុមសិង្ហក្រហម

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម