ភ្នំពេញក្រោន ប៉ងធ្វើឱ្យបានកាន់តែល្អ ពេលទទួលភ្ញៀវអូស្ត្រាលី Marcathur AFC Cup 2023

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានផ្ដោតជាពិសេស សម្រាប់ការប្រកួតបន្ទាប់ជាមួយក្រុម Macarthur FC របស់អូស្ដ្រាលី បន្ទាប់ពីក្រុមខ្លួន បានទទួលជ័យជម្នះ ២ប្រកួតជាប់គ្នា ក្នុងវគ្គចែកពូល នៃពានរង្វាន់ AFC Cup 2023/24 ពូលF ។

Category Top

នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់ការប្រកួតជើងទី១ ជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា ដោយក្រុមភ្នំពេញក្រោន បានយកឈ្នះក្រុមជើងឯកលីគមីយ៉ាន់ម៉ា ៤សម័យនេះ ដោយលទ្ធផល ៤-០ កាលពីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ។

 

ក្រោយចប់ការប្រកួតលោក Oleg បានសម្ដែងមោទនភាព ចំពោះកូនក្រុម ក៏ដូចជាបាល់ទាត់កម្ពុជា ដែលធ្វើបានល្អ សម្រាប់ការប្រកួតទី២ ក្នុងពូល ទោះបីលោកមើលឃើញចំណុចខ្សោយរបស់ក្រុម Shan United មួយចំនួនក៏ដោយ ។ បែបនេះក្ដី លោកនឹងផ្ដោតការប្រកួតបន្ទាប់ ដែលត្រូវជួបក្រុមឆ្លងទ្វីបមកពីអូស្ដ្រាលី Macarthur FC ដើម្បីរក្សាបាននូវលទ្ធផលជាវិជ្ជមានបន្ដទៀត ។

 

ងាកទៅជ័យជម្នះ ៤-០ លើ Shan United វិញ ជំនួបវគ្គចែកពូលលើកដំបូងនៅកម្ពុជានេះ កីឡាករជប៉ុន Shimizu Shintaro បានរកគ្រាប់បាល់នាំមុខឲ្យភ្នំពេញក្រោន ១គ្រាប់មុន នៅវគ្គទី១ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅនាទី២៧ ។ បន្ទាប់មកពួកគេ នៅតែបន្ដដាក់សម្ពាធ ជាមួយការបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់គូប្រកួតជាច្រើន រហូតរកបាន ៣គ្រាប់ទៀត នៅវគ្គទី២ ដោយខ្សែប្រយុទ្ធ Shimizu Shintaro ដដែល ២គ្រាប់ និង លឹម ពិសុទ្ធ ១គ្រាប់។

 

គួរដឹងថា ក្រោយឈ្នះ ២ប្រកួតជាប់គ្នា ភ្នំពេញក្រោន បានឈរលេខ២ ក្នុងពូលC បណ្ដោះអាសន្ន ដោយមាន ៦ពិន្ទុស្មើក្រុម Macarthur FC ដែលឈ្នះ ២ប្រកួតដូចគ្នា មុនក្រុមទាំងពីរ ត្រូវជួបគ្នាបញ្ចប់ជើងទី១ ក្នុងពូល នាថ្ងៃទី២៦ ខែតុលាខាងមុខ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ មុនបន្ដការប្រកួតជើងទី២ មួយជុំទៀត រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គបន្ដ ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម