ភ្នំពេញក្រោន បើកលក់សំបុត្រទស្សនា AFC Cup ទល់នឹង Macarthur FC ហើយ

ក្រុមភ្នំពេញក្រោន របស់កម្ពុជា នឹងបន្ដជួបក្រុម Macarthur FC មកពីអូស្ដ្រាលី ក្នុងជំនួបជើងទី១ នៃពានរង្វាន់ជើងឯកក្លិបបាល់ទាត់អាស៊ី AFC Cup 2023/24 ពូល F នាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ខណៈសំបុត្រចូលទស្សនាការប្រកួត ត្រូវបានក្រុមសិង្ហក្រហម ប្រកាសដាក់លក់ ចាប់ពីព្រឹកថ្ងៃទី២៤ ខែតុលានេះតទៅ ។

Category Top

នេះគឺជាការប្រកួតបញ្ចប់ជើងទី១ ក្នុងវគ្គចែកពូល បន្ទាប់ពីក្រុមទាំងពីរ បានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Cebu FC របស់ហ្វីលីពីន រៀងៗខ្លួន កាលពីថ្មីៗ ។

 

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន ធ្លាប់បានលើកឡើង បន្ទាប់ពីយកឈ្នះក្រុម Shan United ៤-០ កាលពីដើមខែតុលាកន្លងទៅថា បេក្ខភាពប្រកួតប្រជែងក្នុងពូលF គឺប្រហាក់ប្រហែលគ្នា ។ ដូច្នេះគឺជាឱកាសមួយសម្រាប់ក្រុមខ្លួន ក្នុងការប្រជែងកៅអីវគ្គបន្ដ សម្រាប់ពានរង្វាន់ AFC Cup 2023/24 ។

 

គួរដឹងថា បន្ទាប់ពីជួបក្រុម Macarthur FC ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន គឺនៅសល់ ៣ប្រកួតទៀត ក្នុងជើងទី២ ពោលគឺត្រូវធ្វើដំណើរទៅជួបក្រុមអូស្ដ្រាលីវិញម្ដង នាថ្ងៃទី០៩ ខែវិច្ឆិកា មុនត្រឡប់មកបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីន នាថ្ងៃទី៣០ ខែវិច្ឆិកា និងចុងក្រោយ ត្រូវជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូខាងមុខ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម