ភ្នំពេញក្រោន និង Macarthur FC រអារគ្នាទៅវិញទៅមក មុនជំនួបយប់នេះ

ក្រុមភ្នំពេញក្រោន របស់កម្ពុជា នឹងត្រូវជួបក្រុមខ្លាំង Macarthur FC របស់អូស្ដ្រាលី នាវេលាម៉ោង ៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ ក្នុងជំនួបជើងទី១ នៃពានរង្វាន់ AFC Cup 2023/24 ពូលF នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ខណៈគ្រូបង្វឹកក្រុមទាំងពីរ ហាក់ខ្លាចរអារគ្នារៀងខ្លួន ទោះបីអះអាងថា បានត្រៀមលក្ខណៈរួចរាល់យ៉ាងណាក៏ដោយ ។

Category Top

លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានថ្លែងក្នុងសន្និសីទមុនការប្រកួតថា វិស័យបាល់ទាត់អូស្ដ្រាលី មានភាពរីកចម្រើនជាងកម្ពុជា ដែលអាចលេងកម្រិតពិភពលោក និងក្លិបនៅអឺរ៉ុប ។ ដូច្នេះលោកទន្ទឹងរង់ចាំការប្រកួតជាមួយក្រុមមកពីអូស្ដ្រាលីនេះ ។ ទោះបីលោកទទួលស្គាល់ Macarthur គឺជាក្រុមខ្លាំងក្នុងពូល តែលោកថា ទាល់តែចប់ ៩០នាទីទើបដឹងលទ្ធផល ។

 

ចំណែកលោក Mile Sterjovski គ្រូបង្វឹកក្រុម Macarthur FC បានទទួលស្គាល់ភ្នំពេញក្រោន គឺជាក្រុមខ្លាំងមួយ ដែលមានការរៀបចំបានល្អ មានគ្រូល្អ និងមានកីឡាករល្អជាក្រុម ។ មិនតែប៉ុណ្ណោះ ក្រុមជើងឯកលីគកំពូលកម្ពុជា បានឈ្នះ ២ប្រកួតជាប់គ្នា ។ ដូច្នេះលោកជឿជាក់ថា ជំនួបជើងទី១ នេះ នឹងមានភាពតានតឹងសម្រាប់ក្រុមខ្លួន តែយ៉ាងណាលោកថា មកទីនេះ ដើម្បីប្រជែងពិន្ទុត្រឡប់ទៅផ្ទះវិញ ។

 

គួរដឹងថា បច្ចុប្បន្នក្រុមទាំងពីរ មាន ៦ពិន្ទុស្មើគ្នា បន្ទាប់ពីយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Cebu FC របស់ហ្វីលីពីន រៀងខ្លួន ។ បន្ទាប់ពីចប់ការប្រកួតយប់នេះ ក្រុមទាំងពីរ គឺនៅសល់ ៣ប្រកួតទៀត សម្រាប់ជើងទី២ នៃវគ្គចែកពូលពានរង្វាន់ AFC Cup 2023/24 ។ ក្នុងនោះ ៣ប្រកួតចុងក្រោយរបស់ក្រុមសិង្ហក្រហមភ្នំពេញក្រោន គឺត្រូវធ្វើដំណើរទៅជួបក្រុម Macarthur FC ក្រៅដីវិញ នាថ្ងៃទី០៩-វិច្ឆិកា មុនបើកទ្វារផ្ទះទទួលក្រុម Cebu FC របស់ហ្វីលីពីនវិញម្ដង នាថ្ងៃទី៣០-វិច្ឆិកា និងចុងក្រោយ ជួបក្រុមម្ចាស់ផ្ទះ Shan United នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម