ភាពរឹង​មាំក្នុង World Cup នឹងក្លាយ​ជា​ចំណុច​ត្រូវ​ផ្តោត​ក្នុង Premier League ចុងសប្តាហ៍​នេះ

Salah

ស្រ​ប​ពេល​ដែលព្រឹត្តិការណ៍ World Cup នៅ​​សល់​​ពេល​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រប​ខ័ណ្ឌ Premier League នឹង​ផ្អាក បន្ទាប់​ពី​ការ​ប្រកួត​នា​ចុងសប្តាហ៍​នេះ ដែលនាំ​ឲ្យ​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​នានា ​បង្ហាញ​ពីការ​បារម្ភ ខណៈ​ដែលពួកគេ​​រង់​ចាំ​យ៉ាង​អន្ទះ​សារ​លើ​ភាព​រឹង​មាំ​​របស់​តា​រា​ឆ្នើម​ខ្លួន​​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា រាល់ពិន្ទុ​ទាំង​អស់​សុទ្ធ​តែ​សំខាន់​សម្រាប់​ក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌកំពូល នៅមុន​ពេល​កីឡាករ​របស់​ខ្លួន ធ្វើដំណើរ​ទៅកាន់​ប្រទេស​កា​តា ស្រប​ពេល​ដែលក្រុម Newcastle សង្ឃឹម​ថា នឹងរក្សា​ទី​តាំង​របស់​ខ្លួន​​នៅ​ក្នុង​ចំណាត់​ថ្នាក់កំពូល​ទាំង​៤ ហើយ​ក្រុម Arsenal ក៏សម្លឹង​រក​ការ​ពង្រឹង​ការ​ប្រជែង​ដណ្តើម​ពាន​របស់​ខ្លួន​ផង​ដែរ​​។

Category Top

Ronaldo

ប៉ុន្តែ រាល់​ការ​ចាប់​អារម្មណ៍​នានាក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ចុង​សប្តាហ៍​នេះ នឹង​ធ្លាក់​ទៅលើ​ភាព​រឹង​មាំ​របស់កីឡាករ នៅមុនពេល​យុទ្ធនាការ​ World Cup​។ ការ​លេង​ការ​ប្រកួត World Cup នៅ​ពាក់​កណ្តាល​​រដូវកាល​ ជាលើកដំបូង បាន​បង្កើត​ឲ្យ​មានការ​បារម្ភ​យ៉ាងខ្លាំង​ទៅលើ​បញ្ហ​របួស​កីឡាករ​។ ដើម្បី​ទុក​គម្លាត​សម្រាប់ World Cup ដែលនឹង​ចាប់​ផ្តើម​នៅថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ការ​ប្រកួត​វគ្គ​ចែកពូល​នៃ​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប ត្រូវ​បញ្ចប់​មុន​រយៈពេល​២​ខែ​។

ជាលទ្ធផល ក្លិប​ជាច្រើន បានលេង​ការ​ប្រកួត​​ដល់ទៅ​១៣លើកក្នុង​រយៈពេល​៤២​ថ្ងៃ នៅមុន​ពេល World Cup ដែលនាំ​ឲ្យ​កីឡាករ​បង្ហាញ​ពីការ​អស់កម្លាំង​រួច​ជាស្រេច​មុន World Cup​​។ កីឡាករ៣​នាក់​របស់​ Chelsea ដែលរួម​មាន N’Golo Kante, Reece James, Ben Chilwell និង​កីឡាករ​២នាក់របស់​ Liverpool គឺ Diogo Jota និង Arthur Melo សុទ្ធ​សឹង​ស្ថិតក្នុង​ចំណោម​កីឡាករ​របស់ Premier League ដែលនឹង​ត្រូវ​អវត្តមាន​ក្នុង World Cup ដោយ​សារ​តែ​របួស​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម