ព្រំ សំណាង បានផ្តួល​អង់គ្លេស ត្រឹម​ទឹកទី​១ ដើម្បី​បង្កើត​ប្រវត្តិសាស្រ្តថ្មីមួយ​ទៀត ជូនគុនខ្មែរ នៅ Thai Fight

ជើងខ្លាំង ព្រំ សំណាង

កីឡាករ​ជើង​ខ្លាំង ព្រំ សំណាង ពិតជា​ធ្វើបាន​យ៉ាង​ល្អ​បំផុត ដើម្បីបំពេញ​​ការ​តាំង​ចិត្ត​របស់​ខ្លួន សម្រាប់ការ​បង្ហាញ​ខ្លួន ក្នុងព្រឹត្តិការណ៍ Thai Fight ជាលើកដំបូង​របស់គេ កាលពី​យប់មិញ តាម​រយៈ​ការ​ផ្តួល​ជនជាតិ​អង់គ្លេស Thomas Carpenter ឱ្យ​សន្លប់លឿន​បំផុត ដើម្បីឈ្នះ​បាន​ខ្សែ​ក្រវាត់ ក្នុងប្រភេទ​ទម្ងន់​៧៨​គីឡូក្រាម។

តាម​រយៈការ​ប្រកួត ដែលមាន​អ្នកទស្សនា​យ៉ាង​ច្រើនបំផុតនេះ ព្រំ សំណាង បានគ្រប់​គ្រង​ស្ថានការ​ប្រកួត​ល្អមែន​ទែន ដោយ​រូបគេ​បានបើកការ​វាយ​លុក​ជាមួយការ​ទាត់ ម៉ាត់ និង​ចូល​ចាប់​រូស​កែង ដែលធ្វើ​ឱ្យ​កីឡាករ Thomas Carpenter បានត្រឹម​ប្រឹង​ប្រែងរំដោះ​ខ្លួន ចេញពីការ​វាយ​ប្រហារ​នេះ ពោលរូបគេ មាន​ឱកាស​តិច​បំផុត ក្នុងការ​វាយបក​ទៅលើ ព្រំ សំណាង វិញ។

Category Top

ការប្រកួត Thai Fight

ជាមួយស្ថានភាព​​ដ៏​អំណោយ​ផលនេះ ព្រំ សំណាង បាន​ចូលចាប់​ក្រៀក Thomas Carpenter យ៉ាង​ណែន រួច​បានបុក​ជង្គង់​ឆ្វេង ចំ​ឆ្អឹងជំនីរ​ផុត បណ្តាល​ឱ្យ​ម្ចាស់ខ្សែ​ក្រវាត់​៣ស្ថាប័ន​របស់​អង់គ្លេស​រូបនេះ ដួល​បង្ហាញ​ការ​ឈឺចុកចាប់យ៉ាង​ខ្លាំង និង​មិនអាច​ក្រោក​ឈរ​បន្ត​ការ​ប្រកួត​ទៀត បាន​នោះ​ទេ។

ជ័យជម្នះ​របស់ ព្រំ សំណាង ពិតជា​ធ្វើឱ្យអ្នកគាំ​ទ្រ​ជាជនរួមជាតិ មានការ​ភ្ញាក់​ផ្អើល​ខ្លាំង ហើយ​ការ​ឈ្នះបានខ្សែ​ក្រវាត់ ក្នុងប្រភេទ​ទម្ងន់​៧៨​គីឡូក្រាមនេះ វាជាជោគ​ជ័យសំខាន់លើក​ទី​២ សម្រាប់លើក​មុខមាត់ «គុនខ្មែរ» នៅលើ​ឆាក​អន្តរជាតិ ព្រោះ​កាលពី​ចុង​ឆ្នាំ​២០២២ កន្លងមកនេះ ជើង​ខ្លាំង ធឿន ធារ៉ា ក៏បាន​ផ្តួល​កីឡាករ​ម្ចាស់​ផ្ទះរបស់​ថៃ ឈ្មោះ សៃយោគ ឱ្យ​សន្លប់ នៅទឹកទី​១ នៅសង្វៀន Thai Fight នេះ​ផងដែរ ដើម្បី​ឈ្នះ​បានពានស្តេច​ថៃ និង​​ខ្សែ​ក្រវាត់ ក្នុងប្រភេទទម្ងន់​៧២,៥គីឡូក្រាម ផងដែរ។

កីឡាករ Thomas

ព្រំ សំណាង បានបង្ហាញការ​រីករាយយ៉ាង​ខ្លាំង សម្រាប់ការ​ទទួលបានជ័យជម្នះ​យ៉ាង​ធំ នៅ Thai Fight នេះ ដោយ​រូបគេ​បាន​អះអាង ក្រោយការ​ប្រកួតថា ជ័យជម្នះនេះ វា​បាន​កើតឡើង​ពីការ​ខិតខំហ្វឹក​ហាត់ ក្រោមការ​យកចិត្តទុក​ដាក់របស់​ថ្នាក់ដឹកនាំ ព្រមទាំង​អ្នកគាំទ្រ ដែលបាន​ធ្វើ​ឱ្យ​រូបគេ មាន​កម្លាំងចិត្តខ្លាំង​បំផុត សម្រាប់​ការប្រកួតមួយនេះ។

ស្របពេលជាមួយគ្នា​នេះ ព្រំ សំណាង ក៏​កំពុង​ទទួលបាន​ការឧបត្ថម្ភ​ជាបន្ត​បន្ទាប់ ហើយ​អ្នក​ដែល​បានឧត្ថម្ភ​ដល់​រូបគេ​ច្រើន​បំផុតនាពេលនេះ គឺ​លោក​ឧកញ៉ា ស្រី ចាន់ថន ដែលមានទឹក​ប្រាក់​១០​លាន​រៀល និង​អ្នកស្រី ទ្រីដាណា ដែលបានឧបត្ថម្ភចំនួ​ន​១ពាន់ដុល្លារ​ទៀត បន្ថែម​ទៅលើការ​ឧបត្ថម្ភ​១ពាន់ដុល្លារ មុនចេញ​ទៅប្រកួត៕

Thomas សន្លប់

ព្រំ សំណាង

កីឡាករ ព្រំ សំណាង

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម