ព្រឹត្តិការណ៍ UEFA Euro 2024 មកដឹងពីគូប្រកួតក្នុងពូល

បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះតាមពូលរកកៅអីក្រុមទៅជុំផ្តាច់ព្រ័ត្រ UEFA Euro 2024 ឆ្នាំក្រោយបានបញ្ចប់ ២១ ក្រុមបានអង្គុយរង់ចាំ បូករួមទាំងក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ដែលមិនបាច់ប្រកួតជម្រុះ។ ចុះឈ្មោះ 188Asia

Category Top

​មកទល់ពេលនេះនៅសល់ ១២ ក្រុមទៀតដែលអាចមានឱកាសយកកៅអីជុំផ្តាច់ព្រ័ត្រឆ្នាំក្រោយបាន ដោយពួកគេត្រូវលេងវគ្គ Play-Off ចុងក្រោយយក ៣ កោអីបង្គ្រប់ ២៤។

​វគ្គ Play-Off ត្រូវបានបែងចែកជា ៣ ពូល ហើយពូលនីមួយៗមាន ៤ ប្រទេស តែមិនមែនជាការប្រកួតវិលជុំទៀតទេ ពោលគឺ ៤ ក្រុមនោះត្រូវចាប់ឆ្នោតជួបគ្នា ២ គូខណៈអ្នកឈ្នះឡើងជួបអ្នកឈ្នះយកមួយកៅអី។

​សម្រាប់​ពូល A ឆ្លងតាមការចាប់ឆ្នោត ប៉ូឡូញត្រូវជួបអេស្តូនា ខណៈវែលជួបហ្វាំងឡង់។ ​ពូល B អ៊ីស្រាអែលជួបអ៊ីស្លង់ បូស្នៀជួបអ៊ុយក្រែន និងពូល C ហ្សកហ្ស៊ី ជួបលុចសាំបួរ និង ក្រិកជួបកាហ្សាក់ស្ថាន។
​ការប្រកួតទាំង ៣ ពូលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៤ ដំណាល់គ្នា ខណៈវគ្គផ្តាច់ព្រ័ត្រពូលនីមួយៗនឹងត្រូវធ្វើនៅថ្ងៃទី ២៦ ខែមីនាដដែល៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម