ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់កម្ពុជា បន្តទទួលបានជោគជ័យ នៅប្រទេសថៃ

ថ្នាក់ដឹកនាំ

ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់ម្ចាស់ផ្ទះកម្ពុជា បានបន្តទទួលជោគជ័យ សម្រាប់ការរៀបចំ នៅពហុកីឡដ្ឋានជាតិ Rajamangala ក្នុងរាជធានីបាងកក ប្រទេសថៃ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

សម្រាប់ពិធី ដែលបានធ្វើឡើង នៅវេលាម៉ោង ៣:៣០នាទីរសៀលនេះ មានការអញ្ជើញចូលរួមដោយលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC, លោកបណ្ឌិត Gongsak Yodmani អភិបាលនៃអាជ្ញាធរកីឡាថៃ, លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ, លោក Dato’ Seri Chaiyapak Sriwat អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡអាស៊ីអាគ្នេយ៍, លោកឧត្តមសេនីយ៍ទោ Osoth Bhavilia ប្រធានសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍, ឧត្តមសេនីយ៍ Vitch Davahasdin អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ, លោកវីរសេនីយ៍ Naiyanobh Bhirombhakdi ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃ។

Category Top

ក្រុមអត្តពលិក

បន្ថែមលើនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់អស់លោក លោកជំទាវ ជាឯកអគ្គរាជទូត រដ្ឋទូត តាមបណ្តាប្រទេស ដែលមាននិវេសនដ្ឋានប្រចាំនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ រួមទាំងមានវត្តមានរបស់កីឡាករជម្រើសជាតិកម្ពុជានៅព្រះរាជាណាចក្រថៃចំនួន២៦រូប និងកីឡាករ កីឡាការិនីថៃ ប្រមាណជាង៤០០នាក់ ផងដែរ។

ជុំវិញការរៀបចំពិធីរត់ដង្ហែ នៅប្រទេសថៃនេះ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលថៃ គណៈកម្មាធិការជាតិអូឡាំពិកថៃ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកថៃ សម្រាប់ការគាំទ្រយ៉ាងសកម្ម ក្នុងការធ្វើឱ្យព្រឹត្តិការណ៍នេះកើតឡើង។ លោកបានបន្តថា កម្ពុជា និងថៃ មិនត្រឹមតែជាមិត្តជិតខាងប៉ុណ្ណោះទេ ប៉ុន្តែជាបងប្អូនដែលមានប្រពៃណី វប្បធម៌ និងអរិយធម៌ប្រហាក់ប្រហែលគ្នា ហើយពិធីរត់ភ្លើងគប់នៅថ្ងៃនេះ គឺឆ្លុះបញ្ជាំងពីទំនាក់ទំនងរបស់ប្រទេសទាំង២ផងដែរ។

ថ្នាក់ដឹកនាំថៃ

ចំណែកឧត្តមសេនីយ៍ Vitch Davahasdin អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកថៃ បានលើកឡើងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានៅប្រទេសថៃនាពេលនេះ មិនត្រឹមតែជាកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការចូលរួម និងការគាំទ្រប្រទេសកម្ពុជាជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្ហាញឱ្យឃើញពីការត្រៀមខ្លួនរបស់ប្រទេសថៃ ក្នុងការបញ្ជូនអត្តពលិកចូលរួមប្រកួត ក៏ដូចជាផ្សព្វផ្សាយ និងជំរុញឱ្យប្រជាជនថៃបានដឹង និងចូលរួមតាមដាន ព្រមទាំងផ្ញើការលើកទឹកចិត្តដល់ក្រុមអត្តពលិកថៃ។ កីឡាបង្កើតនូវសុខភាពល្អជូនប្រជាជន និងជួយឱ្យមានការត្រៀមខ្លួននៅក្នុងការប្រកួតផងដែរ។

ជាមួយគ្នានោះ បេសកជនពិសេសតំណាង CAMSOC លោក ហោ សារុន បានថ្លែងថា៖ «កម្ពុជា-ថៃ គឺជាប្រទេសជិតខាង ដែលមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយគ្នាស្ទើរតែគ្រប់វិស័យ។ ក្នុងនោះវិស័យកីឡាបានចូលរួមយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។

កីឡាករថៃ

ដោយឡែក ពិធីដង្ហែព្រះអគ្គិកីឡានៅថៃថ្ងៃនេះ គឺជាឱកាសមួយទៀតពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែខ្លាំងឡើងមួយកម្រិតទៀត»។
លោកបានបន្តថា កម្ពុជា ‘ព្រះរាជាណាចក្រអច្ឆរិយៈ’ ទន្ទឹងរង់ចាំស្វាគមន៍ភ្ញៀវមកពីជុំវិញពិភពលោក។ សូមទទួលបានភាពកក់ក្ដៅក្នុងកំឡុងពេលមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២។

ពិធីរត់ដង្ហែភ្លើងគប់ បានចាប់ផ្ដើមដោយមានចម្ងាយផ្លូវប្រមាណ ៣,៣គីឡូម៉ែត្រ ចេញពីក្នុងពហុកីឡដ្ឋានជាតិជាតិ Rajamangala និងដង្ហែជុំវិញពហុកីឡដ្ឋាន ចូលរួមកាន់ដោយថ្នាក់ដឹកនាំ និងអត្តពលិកថៃរត់បណ្ដាក់គ្នាជាបន្តបន្ទាប់៕

កីឡាករជនពិការ

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម