ពិត​ជា​សំណាង​មែន! Atsu ត្រូវ​បាន​គេ​រក​ឃើញ និង​សង្គ្រោះ​ ខណៈ​អ្នក​ចាំទី​តួក​គី ស្លាប់ បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី

Atsu

កីឡាករ​បាល់​ទាត់ Christian Atsu ត្រូវ​បាន​គេ​សង្គ្រោះ​ចេញ​ពី​គំនរថ្ម​នៃ​អគារ​មួយ ទាំង​មាន​របួស ក្រោយពី​គ្រោះ​រញ្ជួយ​ដី នៅ​ប្រទេស​តួកគី​។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Mustafa Özat ដែល​ជា​ប្រធានក្លិប​របស់​គេ​។

Atsu ដែលលេង​​ឲ្យ​ក្លិប Hatayspor បាន​ជាប់​ក្នុង​គំនរ​អគារ ក្រោយ​ពី​គ្រោះ​រញ្ជួយ​ដី ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​ចំនួន​៤៨០០នាក់​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ហ្គា​ណារូបនេះ បាន​លេង​ការ​ប្រកួត​ចំនួន​១០៧​លើក​សម្រាប់​ក្លិប Newcastle ហើយ​ក៏​បាន​ចំណាយ​ពេល​លេង​ឲ្យ​ក្លិប Chelsea, Everton និង Bournemouth ផងដែរ​។

Category Top

ប៉ុន្តែ លោក Taner Savut នាយក​ផ្នែក​កីឡា នៅ​តែ​ជាប់​ក្នុង​គំនរ​អគារ​នៅ​ឡើយ​ទេ​។ Hatay គឺ​ជា​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​នានា ដែល​ស្ថិត​នៅក្បែរ​ចំណុច​កណ្តាល​នៃ​គ្រោះ​រញ្ជួយ​ដី និង​បាន​រង​នូវ​ការ​​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ​។

turkey

លោក Ozat បាន​ប្រាប់​វិទ្យុ Radyo Gol ថា៖ «Christian Atsu ត្រូ​វ​បាន​សង្គ្រោះ​ចេញ​ពី​គំនរ​បាក់​បែក ទាំង​មាន​របួស​»​។

ដោយឡែក អ្នក​ចាំទី​ Ahmet Eyup Turkaslan សញ្ជាតិ​តួកគី បាន​ទទួល​មរណៈ​ភាព បន្ទាប់​ពី​បាតុ​ភូត​រញ្ជួយ​ដី​ កាលពីថ្ងៃចន្ទ ក្នុង​ប្រទេស​របស់​គេ​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​​របស់​ក្លិប Yeni Malatyaspor​។

ក្លិប​នេះ បាន​បញ្ជាក់លើបណ្តាញសង្គម Twitter ថា៖ «អ្នក​ចាំ​ទី​របស់យើង​ Ahmet Eyup Turkaslan បាន​បាត់បង់​ជីវិត ក្រោយពី​ជាប់​ក្រោម​គំនរ​បាក់​បែក​នៃ​​ការ​រញ្ជួយ​ដី​​។ សូម​ទៅ​ឲ្យ​បាន​សុខ»៕

ប្រភព​ព័ត៌​មាន៖ BBC

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម