ពិតជារំភើបហួស Thiago ដណ្តើមបានខ្សែក្រវាត់ នៅអាល្លឺម៉ង់ សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជា ជាលើកដំបូង

Thiago

អ្នកប្រយុទ្ធរបស់ប្រេស៊ីល Thiago Teixeira បានធ្វើឱ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង បន្ទាប់ពីរូបគេ បានផ្តួលកីឡាកររបស់អង់គ្លេស Craven ឱ្យសន្លប់ក្នុងទឹកទី២ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ WMO (World Muaythai Organization) សម្រាប់ការប្រកួតតំណាងឱ្យកម្ពុជា ជាលើកដំបូង កាលពីយប់មិញ។

សម្រាប់ការប្រកួត ដែលធ្វើនៅសង្វៀន APEX Fight Series ប្រទេសអាម្លឺម៉ង់ កាលពីយប់មិញនេះ កីឡាករ Thiago Teixeira បានប្រើកណ្តាប់ដៃឆ្វេងស្តាំរបស់ខ្លួន វាយឱ្យអ្នកប្រយទ្ធ Craven ដួល នៅដើមទឹកទី២ និងត្រូវបានអាជ្ញាកណ្តាលរាប់ជាលើកទី១ ហើយភ្លាមៗនោះ Thiago បានព្យាយាមចូលសម្រុកបន្ថែម ដោយកណ្តាប់ដៃ តែបែរជា Craven អាចទប់ស្មារតីបានវិញ និងម៉ាត់សងមក Thiago ឡើងចង់គាំងវិញ។

Category Top

kun khmer

តែទោះបីជាយ៉ាងណា នៅចុងទឹកទី២នេះ កីឡាករប្រកួតតំណាងឱ្យកម្ពុជា Thiago បានវាយកែងស្តាំចូលថ្គាមពេញ បណ្តាលឱ្យ Craven ដួលទាំងជំហ និងត្រូវបានអាជ្ញាកណ្តាល រាប់ជាលើកទី២។ Craven បានព្យាយាមក្រោកឈរ និងងក់ក្បាល យល់ព្រមប្រកួតបន្ត ប៉ុន្តែភ្លាមនោះ Thiago បានស្ទុះចូលម៉ាត់ថែម២ដៃ ហើយឃើញស្ថានភាពរបស់ Craven មិនអាចតបតនោះ អាជ្ញាកណ្តាល បានសម្រេចបញ្ឈប់ការប្រកួត និងផ្តល់ជ័យជម្នះទៅឱ្យ Thiago យ៉ាងរំភើបបំផុត។

ភ្លាមៗក្រោយការប្រកាសលទ្ធផលនេះ Thiago បានយកទង់ជាតិរបស់កម្ពុជា មកចងជាប់ នៅលើខ្លួនរបស់គេ ដើម្បីបញ្ជាក់ទៅដល់មនុស្សទាំងអស់ថា រូបគេ មកលើកនេះ ប្រកួតតំណាងឱ្យកម្ពុជា ហើយសូម្បីខោរបស់គេ ក៏មានអក្សរ «Kun Khmer» និងរូបអង្គរវត្ត ជាតំណាងឱ្យប្រជាជាតិខ្មែរផងដែរ។

កីឡាករប្រដាល់

 

ទង្វើ និងសកម្មភាព ដែល Thiago បានបង្ហាញ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រកម្ពុជា មានការពេញចិត្តខ្លាំង និងបានសរសើរពីទឹកចិត្តរបស់កីឡាករប្រេស៊ីលរូបនេះ ដែលបង្ហាញការស្រឡាញ់ប្រដាល់ «គុនខ្មែរ» ពីទឹកចិត្តដ៏ពិតប្រាកដ គឺដូចអ្វីដែលរូបគេ បានសន្យាមុនការប្រកួតមែន គឺខំប្រឹងប្រែង ដើម្បីគុនខ្មែរ និងផ្សព្វផ្សាយគុនខ្មែរ ពិសេសចង់បញ្ជាក់ប្រាប់ទៅពិភពលោកថា គុនខ្មែរ ជាក្បាច់គុនអត្តសញ្ញាណរបស់ខ្មែរ ដ៏ពិតប្រាកដ។

Thiago Teixeira បានសរសេរបង្ហោះ នៅលើផេចហ្វេសប៊ុករបស់គេ ក្រោយការប្រកួតឈ្នះខ្សែក្រវាត់ថា៖ «ជាដំបូង ខ្ញុំចង់ថ្លែងអំណរគុណដល់ព្រះយេស៊ូវគ្រីស្ទ សូមអរគុណចំពោះអ្នកគាំទ្រទាំងអស់ @rrsteffen , ស្រី ចាន់ថន, ម្តាយរបស់ខ្ញុំ និងប្រជាជនកម្ពុជាចំនួន១៦ លាននាក់ ដែលបានចូលរួមជាមួយខ្ញុំ ក្នុងការប្រកួតនេះ។ ជើងឯកពិភពលោក WMO គុនខ្មែរ ជាក្បាច់គុនមានដើមកំណើតពីកម្ពុជា»៕

ប្រដាល់គុនខ្មែរ

ជើងខ្លាំងគុ​​​នខ្មែរ

boxer

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម