ពាន U14 Siem Reap International Cup របស់ SR United មានក្រុមយុវជន Buriram, Chonburi និង Lion City

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានយល់ព្រមតាមសំណើររបស់សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត រៀបចំការប្រកួតពានរង្វាន់យុវជនអន្ដរជាតិ U14 Siem Reap International Cup ដែលមានក្រុមយុវជនមកពី ៣ប្រទេសចូលរួម ។

Category Top

យោងតាមលិខិតអនុញ្ញាតរបស់សហព័ន្ធ ពានរង្វាន់យុវជនអន្ដរជាតិនេះ គឺមាន ៤ក្រុមចូលរួម ក្នុងនោះក្រុមយុវជន U14 សៀមរាប យូណាយធីត តំណាងកម្ពុជា គ្រាដែលក្រុមយុវជនមកពីថៃ ២ក្រុម មានក្រុម U14 Buriram United និងក្រុម U14 Chonburi FC និង ១គ្រាប់ទៀត គឺក្រុម U14 Lion City Sailor មកពីសិង្ហបុរី ។

 

តាមការគ្រោងទុកការប្រកួតបាល់ទាត់ពានរង្វាន់ U14 Siem Reap International Cup នឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ នៅកីឡដ្ឋានហនុមាន ខេត្តសៀមរាប ដែលជាមូលដ្ឋានផ្ទាល់របស់សមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត ។

 

ជាមួយការស្នើរៀបចំពានយុវជនអន្ដរជាតិនេះដែរ ក្រោយទទួលបានការអនុញ្ញាតពីសហព័ន្ធ គេឃើញមានអ្នកគាំទ្របាល់ទាត់ជាច្រើន បានសម្ដែងការសាទរចំពោះសមាគមក្លិបបាល់ទាត់ សៀមរាប យូណាយធីត ដែលរៀបចំពាននេះឡើង ដើម្បីផ្ដល់ឱកាសឲ្យក្រុមយុវជនរបស់ខ្លួន មានពិសោធន៍ប្រកួតលក្ខណៈអន្ដរជាតិ និងពង្រឹងសមត្ថភាព និងអាជីពនាថ្ងៃអនាគត ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម