ពានរង្វាន់ Hun Sen Cup វគ្គ ១/២ ផ្ដាច់ព្រ័ត្រ៖ កំពង់ចាមប៉ះកំពង់ធំ ត្បូងឃ្មុំជួបបន្ទាយមានជ័យ

ពានរង្វាន់ Hun Sen Cup  សម្ដេចតេជោ ហ៊ុន សែន លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣-២០២៤ នឹងធ្វើការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ ទាំងជើងទី១ និងទី២ នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីរកឃើញបេក្ខភាពវគ្គ ៤ក្រុមចុងក្រោយ កាលពីចុងសប្ដាហ៍កន្លងទៅ ។
 

សម្រាប់កម្មវិធីប្រកួតវគ្គ ១/២ ផ្ដាច់ព្រ័ត្រនេះ គឺក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ត្រូវជួបក្រុមបាល់ទាត់សន្ដិភាពខេត្តកំពង់ធំ ខណៈក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ត្រូវជួបក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យ ។ ចំពោះការប្រកួតជើងទី១ នឹងប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែវិច្ឆិកាស្អែកនេះ មុនឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ រកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៩ ខែវិច្ឆិកាខាងមុខ ។

Category Top

មុនឈានដល់វគ្គ ៤ក្រុមចុងក្រោយ ក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម គឺបានទម្លាក់ក្រុមជើងឯកឆ្នាំចាស់ ភ្នំពេញហ្គាឡាក់ស៊ី ដោយការទាត់បាល់ប៉េណាល់ទី ៤-២ បន្ទាប់ពីប្រកួត ១៨០នាទី ឬ ២ជើងស្មើគ្នា ១-១ ។ រីឯខេត្តកំពង់ធំ បានយកឈ្នះក្រុមឈើតុំ ខេត្តពោធិ៍សាត់ ក្នុងគ្រាប់បាល់សរុបទាំង ២ ជើង ៦-១ គ្រាដែលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានយកឈ្នះខេត្តព្រះសីហនុ ទាំង ២ជើងក្នុងលទ្ធផល ៥-៣ និងខេត្តបន្ទាយមានជ័យ បានយកឈ្នះក្រុមអធិរាជដំរីឦសាន ខេត្តរតនគិរី ទាំង ២ជើង ក្នុងលទ្ធផល ១០-៣ ។

គួរដឹងថា ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដែលគ្រោងប្រកួតនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីកាត់សេចក្ដីក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត គ្រាដែលក្រុមចាញ់ ក៏ត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃជាមួយគ្នានោះផងដែរ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

 

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម