ពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត ចាប់ផ្តើមប្រកួតជម្រុះថ្ងៃនេះ ជាមួយបទបញ្ជាប្រកួត កាន់តែទំនើប

កីឡាករបាល់ទាត់

ការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (ថ្នាក់ខេត្ត) នឹងចាប់ផ្តើមការប្រកួតបើកឆាក នៅថ្ងៃអង្គារនេះ ជាមួយលក្ខខណ្ឌ និងបទបញ្ជា កាន់តែទំនើប ហើយអ្វីដែលពិសេសបំផុតនោះ គឺពានរង្វាន់មួយនេះ បានបើកឱ្យគ្រប់ក្លិប អាចចុះឈ្មោះកីឡាករបរទេសចូលរួមប្រកួត ដូចការប្រកួតលីគកំពូល និងលីគទី២របស់កម្ពុជាដែរ។

តាមការប្រកាសជាផ្លូវការរបស់គណៈកម្មការរៀបចំការប្រកួត ពានសម្ដេច ហ៊ុន សែន នេះ នៅក្នុងសិក្ខាសាលាមួយ កាលពីថ្ងៃចន្ទ បានឱ្យដឹងថា ក្រុម ឬក្លិប ដែលចូលរួមប្រកួត ត្រូវចុះឈ្មោះកីឡាករ យ៉ាងតិចបំផុតចំនួន ១៨នាក់ និងយ៉ាងច្រើនបំផុត ៣៥នាក់ ដោយក្នុងនោះ អាចចុះឈ្មោះកីឡាករបរទេសបាន៦នាក់ និងមន្ដ្រីចំនួន១២នាក់។

Category Top

ក្រុមបាល់ទាត់

សម្រាប់កីឡាករបរទេសនេះ គណៈកម្មការ អនុញ្ញាតឱ្យមានកីឡាករ៤រូប ក្នុង១ប្រកួត ហើយកីឡាករ ដែលចុះឈ្មោះរួច ត្រូវពាក់អាវពីលេខ១ ដល់លេខ៩៩ ដោយក្នុងចំណោមកីឡាករ ដែលចុះឈ្មោះទាំងនោះ ក្រុម ឬក្លិប ត្រូវមានសមាសភាពអ្នកចាំទី យ៉ាងហោចណាស់ ៣រូប ហើយត្រូវមាន១រូបពាក់អាវលេខ១។
ចំពោះសមាសភាព អំឡុងពេលប្រកួតវិញ ក្រុម ឬក្លិប អាចជ្រើសរើសកីឡាករ បានចំនួន២១រូប ក្នុងបញ្ជីផ្ដើមប្រកួត រាប់ទាំងកីឡាករបម្រុង។ ក្រៅពីកីឡាករ ២១រូប ក្លិបទាំងនោះ ក៏អាចចុះឈ្មោះមន្ដ្រី ចំនួន៨នាក់ផងដែរ។

ចំពោះការប្ដូរសមាសភាពកីឡាករអំឡុងពេលប្រកួតនោះ ក្រុម ឬក្លិប អាចប្ដូរបានចំនួន ៥នាក់ នៃការប្ដូរចំនួន ៣លើក ដោយមិនរាប់បញ្ជូលការប្ដូរអំឡុងពេលសម្រាក បន្ទាប់ពីចប់តង់ទី១។

ពាន ហ៊ុន សែន

យ៉ាងណាមិញ សម្រាប់ការប្រកួតជម្រុះពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តនេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួត ឱ្យដឹងថា មានក្រុមចូលរួមចំនួន២០ ដោយចែកចេញជា ៤ពូល ដោយក្នុងនោះ ពូល ក មានក្រុមម្ចាស់ជើងឯកថ្នាក់ខេត្ត លើកទី១៦ ភ្នំពេញហ្គាឡាក់ស៊ី, ខេត្តកែប, កំពត អេហ្វស៊ី, ខេត្តព្រះស៊ីហនុ និងមន្ទីរ អ.យ.ក. ខេត្តកំពង់ស្ពឺ រីឯពូល ខ មាន ខេត្តកណ្ដាល, មន្ទីរ អ.យ.ក. ខេត្តកំពង់ចាម, មន្ទីរ អ.យ.ក. កំពង់ឆ្នាំ, មន្ទីរ អ.យ.ក. ខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀង។

ចំណែកពូល គ មាន ក្លិបបាល់ទាត់ឈើតុំ ខេត្តពោធិសាត់, យុវជនខេត្តបាត់ដំបង, សូហ្វីយ៉ាប៉ៃលិន, ខេត្តឧត្ដរមានជ័យ និង ខេត្តបន្ទាយមានជ័យ និងពូល ឃ មាន ក្លិបបាល់ទាត់សន្ដិភាព ខេត្តកំពង់ធំ, ព្រះវិហារ អេហ្វស៊ី, មន្ទីរ អ.យ.ក. ខេត្តសៀមរាប, អធិរាជដំរីឦសាន្ដ ខេត្តរតនគិរី និង សមាគមកីឡា ខេត្តមណ្ឌលគិរី ហើយការប្រកួត នឹងត្រូវចាប់ផ្តើមនៅថ្ងៃអង្គារនេះតទៅ៕

តារាងប្រកួត

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម