ពល​រដ្ឋ​អាហ្សង់ទីន​រាប់​លាន​នាក់ កំពុង​រង់​ចាំ​ស្វាគមន៍​វី​រ​បុរស World Cup របស់​ខ្លួន

ArgentinaFans-WC

ខ្សែ​ប្រយុទ្ធ Lionel Messi និង​មិត្ត​រួមក្រុម​របស់​គេ​ ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ កាលពីថ្ងៃ​ចន្ទ ​​ខណៈ​ដែល​​អ្នកគាំទ្រ​រាប់​លាន​នាក់ បាន​រង់​ចាំ​មើល​​អាច​ឃើញ​​ និង​ចូលរួម​ដង្ហែរ​ពាន World Cup​។ ក្នុង​រដ្ឋ​ធានី Buenos Aires និង​ទូ​ទាំង​ប្រទេស​អាហ្សង់ទីន មនុស្ស​រាប់​លាន​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តាម​ដង​វិថី​នានា កាលពីថ្ងៃ​អាទិត្យ​ដើម្បី​អប​អរ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទីលើ​ក្រុម​ជម្រើស​ជាតិ​បារាំង ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដ៏រំភើប នៅ​ប្រទេស​កាតា​។

ផ្ទាំង​ពាណិជ្ជ​កម្ម​ដ៏ធំមួយនៅលើ​ទំព័រ​កា​សែត ក្នុងស្រុកមួយ នៅ​​ទីក្រុង Buenos Aires បាន​សរសេរ​ថា៖ «គ្រង​ជើង​ឯក​ជាមួយនឹង​ជ័យ​ជម្នះ​» ស្រប​ពេល​ដែល​កាសែត​ប្រចាំ​ថ្ងៃ Clarin និង La Prensa បាន​សរសេរ​អក្សរ​ធំ​ៗ​ថា «សូម​អរគុណ​» ដើម្បី​ផ្ញើរ​ទៅកាន់ Lionel Messi និង​មិត្ត​រួម​ក្រុម​របស់​គេ ចំពោះការ​ជួយ​ឲ្យ​អាហ្សង់ទីន ឈ្នះ​ពាន World Cup ជាលើក​ទី​៣ និង​ជាលើកដំបូង ក្នុង​រយៈ​​ពេល​៣៦ឆ្នាំ​។

Category Top

people

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ការ​ស៊ុត​បាល់បេណាល់​ទី​កាត់សេចក្តីក្នុងលទ្ធ​ផល ៤-២ ក្នុង​ប្រទេស​កាតា ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ៣-៣ ក្នុង​រយៈ​ពេល​១២០​នាទី ក្នុងការ​ប្រកួត​ដ៏​រំភើប​មួយ​។

ការ​អ​ប​អរ​នានាដែល​បាន​ចាប់​ផ្តើម ក្រោយពី​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​កាលពីថ្ងៃ​អាទិត្យ បាន​ផ្អាក​ក្នុង​​រយៈ​ពេល​ដ៏​ខ្លី ដើម្បី​ទុក​ពេល​ឲ្យ​​កម្ម​ករ​​ប្រចាំ​ទីក្រុង បាន​​បន្ត​សម្អាត​សំ​រាម​នានា ដែល​សល់​ពីការ​អប​អរ នៅពេល​ដែល​មនុស្ស​រាប់​លាន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​តាម​ដ​ង​វិថីនានា ដើម្បី​អប​អរ​។ ក្រុម​ជម្រើស​ជាតិអាហ្សង់ទីន បាន​ទទួល​កា​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ នៅ​ពេល​ដែលពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់អាកាស​យាន្ត​ដ្ឋាន Ezeiza ក្នុង​ទីក្រុង​ Buenos Aires កាលយប់ថ្ងៃ​ចន្ទ​៕

Aguero

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម