ផ្លូវ​ការ! FIFA អនុ​ម័ត​ឲ្យ​​មានក្រុម​ដល់ទៅ​៤៨​ក្រុម​ក្នុង World Cup ឆ្នាំ​២០២៦

Argentina

ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ នឹងមាន​ការ​ប្រកួត​រហូត​ដល់ទៅ​១០៤​ប្រកួត មិន​មែន​ត្រឹម​តែ​៦៤​ប្រកួត​ឡើយ ដោយ​សារ​តែ​​មានការ​បង្កើន​ក្រុម​ចូលរួម​រហូត​ដល់ទៅ​៤៨​ក្រុម​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​សហ​ព័ន្ធ​កីឡា​បាល់ទាត់​អន្តរ​ជាតិហៅ​កាត់ថា FIFA កាលពី​ថ្ងៃ​អង្គារ នៅមុន​ពេល​សន្និ​បាត​របស់​ខ្លួន​ក្នុង​ទីក្រុង Kigali ប្រទេស​រ៉​វ៉ាន់ដា​។

ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ដែល​នឹង​ត្រូវ​រៀប​ចំ​ឡើង​​នៅ​ក្នុង​ប្រទេស​ចំនួន​៣រួម​មាន សហ​រដ្ឋ​អាមេរិក កា​ណា​ដា និង​ម៉ិក​ស៊ិក នឹងក្លាយ​​ជា​​ព្រឹត្តិការណ៍​​ដំបូង​គេ​នៃ​យុទ្ធនាការ​ដែលរយៈ​ពេល​៤​ឆ្នាំ ដែលមាន​៤៨​ក្រុម​ចូលរួម​។ ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា​។

Category Top

Team

រូប​មន្ត​ថ្មី​នេះ នឹង​​រក្សា​នូវ​ការប្រើ​ប្រាស់​រូបមន្ត​នៃ​​បែង​ចែក​ក្រុម​ចំនួន​៤ក្នុង​១​ពូល ក្រោយពី​ការ​ស្នើ​ដាក់​៣ក្រុម​ក្នុង​១​ពូល ត្រូវ​បានច្រាន​ចោល ដោយ​សារ​តែ​មានការ​បារម្ភ​​ទៅលើ​ភាព​ចម្រូង​ចម្រាស់​ក្នុងការ​ប្រកួត​ចុងក្រោយ​​នៃ​​ពូល​។ ប៉ុន្តែ​ចំនួន​ពូល នឹង​មាន​​រហូត​ដល់ទៅ​១២​ពូល​។

ដំបូង​ឡើយ​​ ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២៦ ត្រូវ​បាន​គ្រោង​ឲ្យ​មានការ​ប្រកួត​សរុប​ចំនួន​៨០ ប៉ុន្តែ​សេចក្តី​សម្រេច ​ក្នុងការ​បង្កើន​ការ​ប្រកួត​រហូត​ដល់ទៅ​១០៤​ប្រកួតត្រូវ​បាន​អនុ​ម័ត ដោយក្រុម​ប្រឹក្សារបស់​ FIFA  ក្នុង​កិច្ច​ប្រជុំ​មួយ​ កាលពីថ្ងៃ​អង្គារ​។

ជាធម្ម​តា ក្រុម​ឈរលេខ​១ និង​លេខ​២ ក្នុង​ពូល​នីមួយ​ៗ នឹង​ឈាន​ទៅ​វគ្គ​​១៦​ក្រុម​ចុងក្រោយ ប៉ុន្តែ World Cup ឆ្នាំ​២០២៦ ក៏នឹង​តម្រូវ​ឲ្យ​ក្រុម​លេខ​៣​ល្អ ឈាន​ទៅ​វគ្គ​​៣២​ក្រុម​ចុងក្រោយ​ផង​ដែរ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម