ផ្លូវការហើយ! Spurs ខ្ចីជើង Timo Werner ពី Leipzig រហូតចប់រដូវកាល

ខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner បានសម្រេចក្នុងការផ្លាស់មកកាន់ក្លិបអង់គ្លេស Tottenham Hotspur ផ្លូវការក្នុងកិច្ចសន្យាខ្ចីពីក្លិបអាល្លឺម៉ង់ RB Leipzig ដល់ចប់រដូវកាល។ ចុះឈ្មោះ 188Asia

Category Top

កីឡាករវ័យ ២៧ ឆ្នាំរូបនេះ នឹងត្រូវរ៉ាប់រងប្រាក់ឈ្នួលទាំងស្រុងដោយក្លិបនៅទីក្រុងឡុងដ៍ក្នុងកិច្ចសន្យាខ្ចីដល់ចប់រដូវកាល អមជាមួយជម្រើសទិញផ្តាច់។

 

Timo Werner ធ្លាប់មានបទពិសោធនៅ Premier League រួចមកហើយជាពិសេសនៅក្នុងទីក្រុងឡុងដ៍នៅពេលផ្លាស់ពី Leipzig នៅឆ្នាំ ២០២០ ក្នុងតម្លៃ ៤៥ លានផោនមកកាន់តោខៀវ Chelsea។

 

ខ្សែប្រយុទ្ធអាល្លឺម៉ង់រូបនេះ បង្ហាញខ្លួនបាន ៨៩ ប្រកួតរកបាន ២៣ គ្រាប់ឱ្យ Chelsea តែក៏ត្រលប់ទៅកាន់ Leipzig វិញនៅឆ្នាំ ២០២២។    រដូវកាលនេះ Werner បង្ហាញខ្លួនបាន ១៤ លើករកបាន ២ គ្រាប់ឱ្យ Leipzig។

 

Spurs កំពុងស្វែងរកកីឡាករនៅតំបន់ប្រយុទ្ធ ស្របពេលដែល Heung-min Son ជាប់កាតព្វកិច្ចជាមួយក្រុមជម្រើសជាតិកូរ៉េនៅ AFC Asian Cup រយៈពេល ១ ខែពេញ។

Spurs នឹងត្រូវទៅទឹកដី Manchester United នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះក្របខណ្ឌ Premier League៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម