ប្រេស៊ីល ​រង់​ចាំ​ការ​វិលត្រឡប់​របស់ Neymar នៅមុន​ពេល​ប៉ះ​កូរ៉េ​ខាង​ត្បូង នៅ​រាត្រីនេះ

Neymar

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​វគ្គ​១៦​ក្រុមចុងក្រោយ​នៃព្រឹត្តិ​ការណ៍ World Cup ​ជាមួយនឹងក្រុម​ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង ខណៈដែលព័ត៌​មានមិនល្អពី​អតីត​កីឡាករ​ដ៏ឆ្នើម​របស់​ខ្លួនគឺលោក Pele ស្រប​ពេល​ដែលលោក Tite កំពុង​តែ​ពិចារណា​ថា តើ​នឹង​ត្រូវ​កោះហៅ​តារាឆ្នើម Neymar ឲ្យ​ចូលលេង​ ឬ​យ៉ាង​ណា ក្រោយពី​រូបគេ​មាន​បញ្ហា​របួស​ក​ជើង​។

លោក Tite បានប្រើប្រាស់​សន្និ​សីទ​សារ​ព័ត៌មានមុន​ពេល​​ប្រកួត​ជាមួយ​នឹងក្រុមជម្រើស​ជាតិកាមេរូន ដើម្បី​ជូន​ពរ​ឲ្យ​លោក Pele ឆាប់​ជា​សះ​ស្បើយ​ពី​ជំ​ងឺ​ ក្រោយពី​អតីតកីឡាករ​ឆ្នើម​រូបនេះ ត្រូវ​បាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ ក្នុង​​ទីក្រុង​ Sao Paulo កាលពី​សប្តាហ៍មុន​។ សមា​ជិក​ឈ្នះពាន World Cup ៣សម័យ​កាល​រូបនេះ ដែល​បច្ចុប្បន្នមាន​វ័យ​៨២​ឆ្នាំ កំពុង​តែ​ទទួល​ការ​ព្យា​​បាល់​ឡើង​​វិញ តារយៈ​ការ​បាញ់បញ្ចូល​សា​រធាតុ​គីមី ក្រោយ​ពី​​លោក​បាន​ទទួល​ការ​វះកាត់​ទៅលើ​សាច់​ដុះ​ត្រង់​ពោះវៀន​ធំ​របស់​លោក កាលពី​ខែ​កញ្ញា ឆ្នាំមុន​។

Category Top

Brazil

អ្នក​គាំទ្រ​ជាច្រើននាក់​របស់​ប្រេស៊ីល ក៏​បាន​នាំ​គ្នា​លើកបដារ ដែល​សរសេរ​សារ​ថា ឆាប់​ជា​សះ​ស្បើយ​ Pele នៅមុនពេល​ការ​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិកាមេរូន ផង​ដែរ ស្រ​ប​ពេល​ដែលក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ១-០ ដែល​ជា​ការ​រង​បរា​ជ័យ​ជាលើក​ដំបូង​របស់​ពួក​គេ​​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូល បើ​គិត​​ចាប់​តាំងពីឆ្នាំ​១៩៩៨​​។ គ្មាន​វិធី​សាស្ត្រ​​ណា​ល្អ​សម្រាប់ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ជាង​ការ​​ឈ្នះ​ពាន World Cup ជាលើក​ទី​៦ នៅថ្ងៃ​ទី​១៨ ខែធ្នូ ដើម្បី​ធ្វើ​ជា​​ការតបស្នង​សម្រាប់លោក Pele ឡើយ ខណៈ​ដែលពួកគេកំពុង​តែ​ស្ថិតក្នុង​ផ្លូវ​​ដ៏មាន​ប្រៀប​។

បើ​ទោះ​បី​ប្រេស៊ីល មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ៗ​ជាច្រើន​ក៏ដោយ ប៉ុន្តែ Neymar នៅ​តែ​ជា​សមា​ជិក​ដ៏សំខាន់​ដែល​ពួកគេត្រូវការ​ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង​៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម