ប្រេស៊ីល នឹង​ធ្វើ​ដំណើរ​ទៅ​កាតា ក្នុងនាម​ជាក្រុម​មានក្តី​សង្ឃឹម​ខ្ពស់​ក្នុងការ​ឈ្នះ​ពាន World Cup

brazil

ព្រឹត្តិការណ៍ World Cup ដែល​នឹង​ត្រូវ​​រៀ​ប​ចំឡើង​ជាលើកដំបូង នៅ​តំបន់​​មញ្ឈិម​បូព៌ា នឹង​មានលក្ខណៈ​ខុស​ប្លែកជាង​​យុទ្ធនាការ​មុន​ៗ។

ប៉ុន្តែ មានក្រុមមួយ​ដែលអ្នកគាំទ្រ​ជាច្រើន​ស្គាល់​យ៉ាង​ច្បាស់ថា នឹងមាន​លទ្ធ​ភាពក្នុងការ​ប្រជែង​ពាន ខណៈ​ដែល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កា​តា ក្នុងនាម​ជា​ក្រុម​ដែលមានក្តី​សង្ឃឹម​ខ្ពស់ក្នុង​​ការ​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​បារាំង និង​បញ្ចប់​ការ​គ្រប់គ្រង​របស់ក្រុម​អឺ​រ៉ុប ត្រឹម​​រយៈ​ពេល​២​ទសវត្សរ៍​។

Category Top

សម្រាប់​រយៈពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ ការ​លើក​ឡើង​ភាគ​ច្រើន​ស្តីពី​ប្រទេសកាតា និង World Cup បាន​ផ្តោត​ជា​ពិសេស ទៅលើ​ការ​សម្រេច​ចិត្ត​ដ៏ចម្រូង​ចម្រាស់ ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​ប្រទេស​ដ៏​តូច​មួយ​នេះ ធ្វើ​ជាម្ចាស់​ផ្ទះ​ ក៏ដូច​ជា​ការរិះ​គន់​នានា ទាក់ទង​នឹង​កំណត់ត្រា​សិទ្ធិ​មនុស្ស​។

ហេតុនេះ មាន​ការ​ចាប់​អារម្មណ៍​តិច​តួច​ណាស់​ទៅលើ​​សកម្មភាព​នានា​នៅលើ​ទីលាន​ប្រកួត រវាង​ការ​ប្រកួត​បើកឆាក នៅថ្ងៃ​ទី​២០ ខែ​វិច្ឆិកា និង​វគ្គ​ផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Lusail Iconic នៅ​ថ្ងៃ​ទី​១៨ ខែធ្នូ​។ ជា​មួយ​គ្នានេះ វា​ក៏​មាន​ពេល​វេលា​តិច​ផង​ដែរ ក្នុងការ​​ផ្តោតការយក​ចិត្ត​ទុកដាក់​ជាពិសេស​លើ​កីឡា​បាល់ទាត់​។

Neymar

រដូវ​កាល​​ក្លិប​នៅ​អឺ​រ៉ុប ដែលជា​កន្លែង​ប្រមូល​ផ្តុំ​ដោយ​កីឡាករ​ឆ្នើម​ៗ​បំផុត​ក្នុងពិភព​លោក​ និង​ជាកន្លែង​កីឡាករ​ភាគ​ច្រើន​ត្រូវ​​ធ្វើដំណើរ​ចេញ​​ទៅ​​ចូលរួម​ក្នុង​យុទ្ធនាការ នៅ​​ប្រទេស​កា​តា នឹង​ត្រូវ​​ផ្អាក​មួយ​​សប្តាហ៍ នៅមុន​ពេល​​ការ​​ប្រកួត​បើកឆាក​នៃ​ព្រឹត្តិការណ៍ World Cup រវាង​ក្រុម​ម្ចាស់​ផ្ទះ និ​ងក្រុម​ជម្រើស​ជាតិ​អេ​ក្វាទ័រ​។ ព្រឹត្តិការណ៍ World Cup លើក​ទី​២២នេះ មិនមែនត្រឹម​តែ​​ជា​​យុទ្ធនាការ​ដំបូង​គេ​នៅ​​ពិភព​​អា​រ៉ាប់​ឡើយ​។

ប៉ុន្តែ នេះ​ក៏​ជាលើក​ទី​១​ផង​ដែរ ដែល​ព្រឹត្តិ​ការណ៍​នេះ​នឹង​ត្រូវ​រៀប​ចំ​ឡើង​នៅ​ចុង​ឆ្នាំ​ ខណៈ​ដែល​រាល់​យុទ្ធ​នា​ការ​មុន​ៗ​ទាំង​​អស់​តាំង​ពីឆ្នាំ​១៩៣០ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ចន្លោះ​ខែ​ឧសភា និង​កក្កដា ពោល​គឺ​នៅ​រដូវក្តៅ​។ កម្តៅ​ថ្ងៃ​ដ៏ក្តៅ​នៅ​ប្រទេស​កាតា ក្នុង​អំឡុង​ពេល​នោះ បាន​ធ្វើ​ឲ្យ​ព្រឹត្តិ​ការណ៍ World Cup មិនអាច​កើ​តឡើង​បាន​ឡើយ នៅពាក់​កណ្តាល​ឆ្នាំនេះ​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា បើ​និយាយ​ពី​កំណត់​ត្រា​លើ​ទីលាន​ប្រកួត​វិញ មាន​តែ​១លើក​គត់​ដែលក្រុម​អឺ​រ៉ុប មិន​បាន​ឈ្នះ​ពាន នៅ​​ពេល​ដែល World Cup ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ទ្វីប​អឺ​រ៉ុប ក្នុង​ចំណោម​យុទ្ធ​នាការ​ចំនួន​១១លើក ក្រោយពី​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល បាន​លើក​ពាន​​ដ៏​មាន​កិត្យានុភាព​នេះ ក្នុង​ឆ្នាំ​១៩៥៨ នៅ​ប្រទេស​ស៊ុយ​​អែត​។ ផ្ទុយ​ទៅវិញ ក្នុង​ចំណោម​យុទ្ធ​នា​ការ​១០​លើក​នៅ​ក្រៅ​ទឹកដី​អឺ​រ៉ុប ក្រុម​អឺ​រ៉ុប បាន​ឈ្នះ​ពាន World Cup ត្រឹម​តែ​២លើក​គត់ ក្រោយ​ពី​អេ​ស្ប៉ាញ បាន​លើក​​ពាន នៅអាហ្វ្រិក​ខាង​ត្បូង ក្នុង​ឆ្នាំ​២០១០ ហើយ​អាល្លឺ​ម៉ង់ បាន​ឈ្នះ​ពាននៅ​ប្រេស៊ីល ក្នុង​ឆ្នាំ​២០១៤៕

ប្រភព​ព័ត៌​មាន៖ AFP

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម