ប្រេស៊ីល និង​ព័រ​ទុយ​ហ្គាល់ ចូល​រួម​ជាមួយ​បារាំង ដើម្បី​ទៅ​វគ្គ​១៦​ក្រុម​​នៃ World Cup

Portugal

ក្រុម​ម្ចាស់​​​ជើង​ឯក​៥​សម័យកាល ប្រេស៊ីល និង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ របស់​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ Cristiano Ronaldo បាន​ចូល​រួម​ជាមួយនឹង​ក្រុម​ជម្រើស​​ជាតិ​បារាំង ទៅកាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​១លើក​ទៀត ក្រោយពីថ្ងៃ​ប្រកួត​ដ៏រំភើប​នៅ​​ប្រទេស​​កាតា កាលពីថ្ងៃ​ចន្ទ ទី​២៨ ខែ​វិច្ឆិកា​។

ការ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​​ហ្គាល់ ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូ​ហ្គាយ ដោយ​ព័រ​ទុយ​ហ្គាល់ បាន​យកឈ្នះ​ក្នុង​លទ្ធ​ផល ២-០ ត្រូវ​បាន​បង្អាក់ក្នុង​រយៈពេល​ដ៏ខ្លី ក្រោយ​ពី​មាន​អ្នក​រត់​ចូលទីលានប្រកួត ដោយ​កាន់​ទង់​​ពណ៌ឥន្ទធនូ​ និង​បាន​បង្ហាញពី​សារ​ជា​ច្រើនដើម្បី​គាំទ្រ​ដល់​​ប្រទេស​អ៊ុយ​ក្រែន ដែល​កំពុង​តែ​មាន​សង្គ្រាម និង​ស្ត្រី​​អ៊ី​រ៉ង់​។

Category Top

Brazil

ខ្សែ​បម្រើ Bruno Fernandes ដែល​លេង​ឲ្យ​ក្លិប Manchester United បានក្លាយ​ជា​វីរ​បុរស​សម្រាប់​ព័រ​ទុយ​ហ្គាល់ ដោយ​រូប​គេ​បាន​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់នៅ​ដើម​តង់ទី​២ នៅមុន​ពេល​បន្ថែម​១​គ្រាប់​ទៀត​ដោយ​​ការ​ស៊ុត​បាល់​ប៉េណាល់ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។ Ronaldo បាន​រត់​អប​អរ​យ៉ាងខ្លាំង​ក្លា ក្រោយពី​​គ្រាប់​បាល់​ទី​១​នេះ ប៉ុន្តែ សហ​ព័ន្ធកីឡាបាល់ទាត់​​អន្តរ​ជាតិ​ហៅកាត់ថា FIFA បាន​​កាត់​សេចក្តី​ថា រូប​គេមិន​បាន​ប៉ះ​បាល់​ឡើយ ដែល​រា​រាំង​មិន​ឲ្យ​រូប​គេ​រក​បាន​គ្រាប់​បាល់ទី​៩​របស់​គេ ក្នុង World Cup​។

លោក Fernando Santos គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ បាន​ឲ្យដឹងថា៖ «​នេះគឺ​ជាការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​ស័ក្តិ​សម​។ ជុំ​ទី​១​បញ្ចប់ហើយ ប៉ុន្តែ យើង​នៅ​តែ​មានការ​ស្រេកឃ្លាន​។ ពេល​នេះ ខ្ញុំនឹង​បន្ត​ធ្វើ​ការ​ដើម្បី​​ពង្រឹង​ចំណុច​ដែលត្រូវ​ពង្រឹង​»។ ស្រប​ពេល​ជាមួយ​គ្នានេះ ប្រេស៊ីល ក៏បាន​ឈាន​ទៅ​វគ្គ​​បន្ត​ផង​ដែរ ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ស្វ៊ីស ទាំង​ប្រផិត​ប្រផើយ​ក្នុងលទ្ធ​ផល ១-០​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម