ប្រាក់រង្វាន់ជាង $៦ លាន ត្រូវបានប្រគល់ជូនដល់ដៃម្ចាស់មេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

dlalal

កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានរួមគ្នាបង្កើតនូវមហាជោគជ័យ ក្នុងការប្រកួតស៊ីហ្គេម លើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ កាលពីពេលថ្មីៗនេះ បានទទួលប្រាក់រង្វាន់ចំពោះការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ រៀងៗខ្លួនហើយ។ ពិធីប្រគល់ប្រាក់រង្វាន់នេះ ត្រូវបានធ្វើឡើងនៅក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។

នៅក្នុងពិធីបូកសរុបការងារ និងផ្តល់ប្រាក់រង្វាន់ជយលាភីកីឡា Sea Games ASEAN Para Games ឆ្នាំ ២០២៣ កាលពីព្រឹកថ្ងៃ ២៧ ខែមិថុនា លោក ថោង ខុន អនុប្រធានអចិន្រៃ្តយ៍គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេមហៅកាត់ថា CAMSOC-CAMAPGOC បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យផ្តល់ប្រាក់រង្វាន់ជូនក្រុមអត្តពលិកជាតិ និងគ្រូបង្វឹក-គ្រូជំនួយដែលដណ្ដើមបានជយលាភីមេដាយមាស ប្រាក់ សំរឹទ្ធ ទៅតាមកម្រិត។ មានន័យថា ម្ចាស់មេដាយមាស ទទួលបាន ៤០ លានរៀល មេដាយប្រាក់ ៣០ លានរៀល មេដាយសំរឹទ្ធ បាន ១៦ លានរៀល ទាំងការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

Category Top

prize

ចំណែកគ្រូបង្វឹកបង្គោល បានប្រាក់រង្វាន់ដូចកីឡាករមេដាយខ្ពស់បំផុតរបស់ខ្លួន និងគ្រូបង្វឹកជំនួយបាន៧០ភាគរយនៃគ្រូបង្វឹកបង្គោល។ ដោយឡែកសម្រាប់កីឡាជាក្រុម «Team Sport» ដែលចូលរួមប្រកួតស៊ីហ្គេម ដូចជាកីឡាបាល់ទាត់ បាល់ទះ និងបាល់បោះ បើដណ្ដើមបានចំណាត់ថ្នាក់លេខ ៤ ត្រូវបានប្រកាសអន្តរក្រសួង ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តក្នុងម្នាក់ៗ ចំនួន ១០ ម៉ឺនរៀល រួមទាំងគ្រូបង្គោល និងគ្រូជំនួយបាន ៧០ ភាគរយនៃទឹកប្រាក់ ១០០,០០០ រៀលនេះ។

លោក ថោង ខុន បានបញ្ជាក់ថា សម្រាប់ជយលាភីកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជាធ្វើជាម្ចាស់ផ្ទះ បើគិតចំនួនមេដាយ មាស ប្រាក់ សំរឹទ្ធ សរុបទឹកប្រាក់ចំនួន ២៧ ៣០៣ ៦០០ ០០០ រៀល ស្មើប្រមាណ ៦ ៦៥៩ ៤១៤ ដុល្លារ អាមេរិក ក្នុងនោះជយលាភីស៊ីហ្គេម មានកីឡាករ កីឡាការិនី និងគ្រូបង្វឹក ចំនួន ៥៩៨ នាក់៕

22

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម