ប្រាក់រង្វាន់ជាង ២៧០៨លាន​រៀល របស់រាជរដ្ឋាភិបាល​​បាន​ធ្លាក់ដល់ដៃ ម្ចាស់​មេដាយ​​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម

លោក ទៀ បាញ់

ប្រាក់​រង្វាន់​លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលសរុប​ចំនួន ២ ៧០៨ ៦០០ ០០០​រៀល ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ ទៀ បាញ់ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC យកមក​​​​​ប្រគល់​ជូន​ដល់ម្ចាស់​មេដាយ​ពី​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១១ ឆ្នាំ​២០២២ នៅ​ប្រទេសឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃចន្ទនេះ។

​ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះ ត្រូវបាន​​ធ្វើ​នៅទីស្ដីការក្រសួងការពារជាតិ ដោយ ការ​​ប្រកួត​​កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី កាល​ពីថ្ងៃទី៣០ ខែកក្កដា ដល់​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នោះ កម្ពុជា បាន​បញ្ចូន​កីឡាករ កីឡាការិនីជនពិការចំនួន១១៥នាក់ លើ​១១ប្រភេទកីឡា ទៅ​ចូលរួម ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហើយ​ជា​លទ្ធផល​ក្រុមអត្តពលិក​កម្ពុជា ដណ្ដើមបានមេដាយមាស ៧ ប្រាក់ ១០ និងសំរឹទ្ធ ១១ ឈរ​ចំណាត់​ថ្នាក់​លេខ៧ ក្នុង​ចំណោម ១១ប្រទេស។

Category Top

ប្រធាន

តាមអនុក្រឹត្យ​លេខ​៥៣២ប្រក.ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ របស់រាជរដ្ឋាភិបាល គឺ​អ្នកដណ្តើម​​មេដាយមាស ពី​ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើក​ទី១១ ឆ្នាំ​២០២២នេះ ទទួលបានប្រាក់​រង្វាន់​​៤០លាន​រៀល មេដាយ​ប្រាក់បាន​៣០​លានរៀល និងមេដាយ​សំរឹទ្ធ បាន​១៦​លាន​រៀល ចំណែក​គ្រូ​បង្គោល ទទួលបានស្មើមេដាយ​ធំ​បំផុត​​របស់​អត្តពលិក​របស់​ខ្លួន និង​គ្រូជំនួយ​​ទទួលបាន​៧០ភាគ​រយ។

នៅ​ក្នុង​ពិធីប្រគល់​ប្រាក់រង្វាន់នោះ លោក ទៀ បាញ់ បាន​កោតសរសើរ និងវាយតម្លៃខ្ពស់​ទៅ​ដល់​​​គណៈកម្មាធិការជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា សហព័ន្ធ​កីឡាជាតិ គ្រូបង្វឹក និង​កីឡាករ កីឡាការិនី ទោះ​បីស្ថិត​ក្នុងកាលៈទេសៈ​រីក​រាល​ដាល​ជំងឺកូវីដ​១៩ នៅក្នុង​ប្រទេស តំបន់ និង​ពិភព​លោក ប៉ុន្តែ​​​​នៅតែ​ខិតខំ​ប្រឹងប្រែងហ្វឹកហាត់  និងចូល​រួមប្រកួត រហូត​ទទួល​បានជយលាភី ជា​ទី​មោទនភាព ហើយលោក​រំពឹង​ថា ក្រុម​អត្តពលិក​ជនពិការ​កម្ពុជា នឹងអាច​ដណ្តើម​បាន​មេដាយ កាន់តែ​ច្រើន ពេលកម្ពុជា​ធ្វើម្ចាស់​ផ្ទះ​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​នេះ។

កីឡាជនពិការ

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ លោក ទៀ បាញ់ បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​អរគុណ​​ចំពោះ​ថ្នាក់ដឹកនាំ មន្រ្តី​បច្ចេក​ទេស​គ្រប់​លំដាប់ថ្នាក់ ​ព្រមទាំង​គ្រូ​បង្វឹក កីឡាករ កីឡាការិនី ដែលបាន​នាំ​មក​នូវជ័យជម្នះ​ដ៏ត្រចះ​ត្រចង់ នៅ​ក្នុង​​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ ហើយខ្ញុំ​រំពឹង​ថា ការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២​នេះ កម្ពុជា នឹង​ទទួល​បាន​លទ្ធផលរឹតតែ​ល្អ​ប្រសើរ​ថែម​ទៀត»៕

ក្រុមកីឡាជនពិការ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម