ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា! ភ្នំពេញក្រោន ឡើងវគ្គ Knockout Stage ពាន AFC Cup 2023/24 ជាលើកដំបូង

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានក្លាយជាក្លិបកម្ពុជាដំបូង ដែលឆ្លងផុតវគ្គចែកពូល ឡើងទៅវគ្គ Knockout Stage ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់ AFC Cup 2023/24 ក្រោយបញ្ចប់យុទ្ធនាការប្រកួតជម្រុះក្នុងពូល ចុះឈ្មោះ 188Asia ដោយឈរលេខ២ ក្នុងពូលF និងជាក្រុមលេខ២ ល្អជាងគេប្រចាំតំបន់អាស៊ាន ។

Category Top

 

សម្រាប់ជំនួបបញ្ចប់ពូល F ជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា នៅកីឡដ្ឋាន Thuwunna កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ភ្នំពេញក្រោន បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ដែលរកបានដោយកីឡាករ Andres Nieto នៅនាទី៣១ មុនក្រុម Shan United វាយបកបាន ២គ្រាប់វិញ នៅចុងវគ្គទី១ ដោយកីឡាករ Racheen Bello និង Ye Yint Aung នៅនាទី៤២ និងនាទី៤៥+១ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។

 

ប៉ុន្ដែទោះបីភ្នំពេញក្រោន រងបរាជ័យក៏ពិតមែន ក៏ក្រុមជើងឯកលីគកំពូលកម្ពុជា នៅតែទទួលបានកៅអីវគ្គបន្ដ នៃពានរង្វាន់ AFC Cup 2023/24 ក្នុងនាមក្រុមលេខ២ ល្អជាងគេ ពោលគឺមានប្រៀបលើក្រុម Terengganu FC ដែលរកបាន ១២ពិន្ទុស្មើគ្នា តែភ្នំពេញក្រោន មានគ្រាប់បាល់ចំណេញ ៨គ្រាប់ គ្រាដែលក្រុមបាល់ទាត់ម៉ាឡេស៊ីនេះ មានគ្រាប់បាល់ចំណេញត្រឹម ៤គ្រាប់ប៉ុណ្ណោះ ។

 

នេះជាលើកដំបូងហើយ ដែលក្លិបបាល់ទាត់កម្ពុជា បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន នៃពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីនេះ  ដ្បិតកន្លងមក ពុំធ្លាប់មានក្លិបបាល់ទាត់កម្ពុជាណាមួយបានឡើងដល់វគ្គនេះឡើយ ។ ដូច្នេះសម្រាប់បេក្ខភាពក្រុមឡើងវគ្គ Knockout ក្រៅពីភ្នំពេញក្រោន ដែលជាក្រុមលេខ២ ល្អជាងគេ គឺមានក្រុម Macarthur FC និងក្រុម Central Coast Mariners របស់អូស្ដ្រាលី និងក្រុមម៉ាឡេស៊ី Sabah FC ដែលឈរកំពូលតារាងរៀងៗខ្លួនផងដែរ ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម