ប្រធានក្លិប MKE Ankaragucu វាយអាជ្ញាកណ្ដាល ធ្វើឱ្យសហព័ន្ធផ្អាកលីគ ដោយមិនកំណត់ពេល

សហព័ន្ធកីឡាបាល់ទាត់ទួកគីបានសម្រេចផ្អាករាល់ការប្រកួតក្នុងលីគទូទាំងប្រទេស ក្រោយអំពើហឹង្សាគួរឱ្យអាម៉ាសកើតឡើងក្រោយចប់ការប្រកួតលីគកំពូលយប់មិញរវាង MKE Ankaragucu និង Caykur Rizespor។   ចុះឈ្មោះ 188Asia

Category Top

អាជ្ញាកណ្តាលដឹកនាំការប្រកួតលោក Halil Umut Meler ត្រូវបានប្រធានក្លិប MKE Ankaragucu លោក Faruk Koca រត់ចូលទីលានសំដៅទៅវាយមួយដៃពេញទំហឹងចំមុខ បន្ទាប់ពីក្រុមរបស់លោករបូតគ្រាប់បាល់ចុងម៉ោងនាទីទី ៩០+៧ ស្មើគ្នា ១-១ នៃការប្រកួតសប្តាហ៍ទី ១៥ នៃក្របខណ្ឌលីគកំពូលទួកគី។

 

ប្រធានសហព័ន្ធបាល់ទាត់ទួកគីលោក Mehmet Buyukeksi បានហៅអំពើហឹង្សានេះគឺជារឿងអាម៉ាសបំផុតនៅក្នុងបាល់ទាត់ទួកគី និងបានប្រកាសផ្អាកការលីគទូទាំងប្រទេស។

 

អាជ្ញាកណ្តាលលោក Halil Umut Meler មិនត្រឹមតែត្រូវបានប្រធានក្លិប Ankaragucu តែម្នាក់វាយប៉ុណ្ណោះទេ ក៏ត្រូវបានអ្នកផ្សេងទៀតវាយផងដែរ ស្របពេលដែលក្រោយការប្រកួតមានអ្នកគាំទ្ររត់ចូលទីលាន មុនពេលដែលសមត្ថភាពសម្រួលស្ថានភាព និងជម្លៀសអាជ្ញាកណ្តាលចូលក្នុងបាន។

 

ក្រោយហេតុការនេះ ក្លិបបាល់ទាត់ Ankaragucu ក៏បានចេញសេចក្តីថ្លែងការ បង្ហាញការសោកស្តាយដែលមានរឿងអកុសលនេះកើតឡើង និងសុំទោសជាសាធារណៈទៅកាន់សហព័ន្ធបាល់ទាត់ទួកគី និងប្រជាជនទួកគីផងដែរ។ ចំណែកឯក្រុមភ្ញៀវ Caykur Rizespor ក៏បានផ្ញើសារលើកទឹកចិត្តអាជ្ញាកណ្តាលលោក Meler ផងដែរ។

 

លោក Umut Meler បច្ចុប្បន្នវ័យ ៣៧ ឆ្នាំ គឺជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិរបស់ FIFA និង UEFA។ សហព័ន្ធកីឡាបាល់ទាត់ទួកគីនឹងចាត់វិធានការវិន័យតឹងរ៉ឹងចំពោះក្លិប Ankaragucu ក៏ដូចជាប្រធានក្លិបផងដែរ។

 

យើងនឹងបន្តតាមដានបន្ថែមទៀតថាតើ អំពើហឹង្សាបែបនេះ ក្លិប និងប្រធានក្លិបនឹងទទួលការពិន័យកម្រិតណា៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម