ប្រធានក្លិបអង្គរថាយហ្គឺរថា កីឡដ្ឋានថ្មីរបស់ខ្លួន នឹងក្លាយជាកីឡដ្ឋានឆ្លាតវៃ Smart Stadium ទី ១

កីឡដ្ឋានរបស់ក្លិបបាល់ទាត់អង្គរថាយហ្គឺរ គ្រោងនឹងដំណើរសាងសង់នាចុងខែវិច្ឆិកាខាងមុខ ដោយប្រើប្រព័ន្ធកីឡដ្ឋានឆ្លាតវៃ Smart Stadium ឬកីឡដ្ឋានឌីជីថលដំបូងគេនៅកម្ពុជា ។ នេះបើតាមការបញ្ជាក់របស់ប្រធានក្លិបលោក Akihiro Kato បន្ទាប់ពីក្លិបបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Wonderpass Technology ដើម្បីសហការសាងសង់កីឡដ្ឋានឆ្លាតវៃនេះ កាលពីចុងសប្ដាហ៍កន្លងទៅ ។

Category Top

បុរសជនជាតិជប៉ុនរូបនេះ បានឲ្យដឹងថា កីឡដ្ឋានបានសម្រេចប្លង់មេរួចហើយ នៅឡើយរង់ចាំដំណើរការសាងសង់ជាផ្លូវការ ដើម្បីឲ្យទាន់លីគរដូវកាលថ្មី នាខែសីហា ឆ្នាំ២០២៤ ។ ទន្ទឹមជាមួយការត្រៀមបើកការដ្ឋានសាងសង់ ក្លិបក៏សម្រេចចាប់ដៃជាមួយក្រុមហ៊ុន Wonderpass Technology ដើម្បីសាងសង់នូវ Smart Stadium ដែលនឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកទស្សនា បន្ទាប់ពីការសាងសង់រួច ។

 

ជាមួយគ្នា លោក ទុយ ចាន់តារា នាយកក្រុមហ៊ុនដៃគូ បានសម្ដែងនូវក្ដីសោមនស្សរីករាយ ចំពោះការចាប់ដៃជាមួយអង្គរថាយហ្គឺរ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទស្សនា ទាំងការបញ្ជាទិញសំបុត្រ ក៏ដូចជាអាហារ និងភេសជ្ជៈ កំឡុងទស្សនាការប្រកួតជាដើម ។ លើសពីនេះ ក្រុមហ៊ុនក៏នឹងផ្ដល់នូវផ្ទាំង LED ដើម្បីផ្សាយបន្ដផ្ទាល់ការប្រកួត និងកម្មវិធីទូរស័ព្ទដៃ សម្រាប់សម្រួលដល់ការបញ្ជាទិញនានា នៅកីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរផងដែរ ។

 

គួរដឹងថា គម្រោងកីឡដ្ឋានរបស់ក្លិបអង្គរថាយហ្គឺរ នឹងសាងសង់លើផ្ទៃដីទំហំ ៣ហិកតា ក្នុងចំណោមដីទំហំ ៥ ហិកតា ដែលធ្វើដំណើរប្រមាណ ១៥នាទីពីកណ្ដាលក្រុងសៀមរាប ។ បន្ទាប់ពីសាងសង់រួច អង្គរថាយហ្គឺរ ក៏គ្រោងអញ្ជើញក្លិបធំៗមួយចំនួន មកពីថៃ និងជប៉ុន ដើម្បីចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិមួយ ក្នុងគោលបំណងអបអរសាទរសមិទ្ធផលថ្មី និងផ្សព្វផ្សាយពីកីឡដ្ឋានឆ្លាតវៃស្ដង់ដារអន្ដរជាតិលើកដំបូង នៅទឹកដីខេត្តសៀមរាបនេះផងដែរ ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម