ប្រធានក្រុម Luton Town ដែលមានបញ្ហាបេះដូង ត្រូវបន្តតាមដាននៅមន្ទីរពេទ្យ

ប្រធានក្រុមបាល់ទាត់ Luton Town, Tom Lockyer នៅតែបន្តស្នាក់នៅមន្ទីរពេទ្យដើម្បីធ្វើការតាមដានសុខភាពនៅឡើយ បន្ទាប់ពីដួលសន្លប់នៅលើទីលានកាលពីថ្ងៃសៅរ៍ អំឡុងការប្រកួតរវាង Bournemouth និង Luton Town។ ចុះឈ្មោះ 188Asia

Category Top

កីឡាករវ័យ ២៩ ឆ្នាំរូបនេះ បានដួលសន្លប់ត្រឹមពាក់កណ្តាលផ្លូវវគ្គទី ១ មុនពេលការប្រកួតត្រូវសម្រេចផ្អាកនៅកីឡដ្ឋាន Vitality របស់ Bournemouth ខណៈ Lockyer បានទទួលការទះដៃលើកទឹកចិត្តពីអ្នកគាំទ្រទាំងសងខាង។

 

ក្រោយបញ្ជូនដល់មន្ទីរពេទ្យ ក្លិបបាល់ទាត់ Luton Town បានបញ្ជាក់ថា ស្ថានភាពរបស់ប្រធានក្រុម Lockyer ស្ថិតក្រោមការគ្រប់គ្រងបាន និងបន្តតាមដានបានបន្ថែមទៀត។

 

រំលឹកថា Tom Lockyer ធ្លាប់ដួលសន្លប់ម្តងដែរកាលពីខែឧសភាអំឡុងការប្រកួត Play-Off នៅក្របខណ្ឌ League Championship ចុងរដូវកាលមុនទល់នឹង Coventry និងទទួលបានការវះកាត់បេះដូង ហើយត្រលប់មកលេងបាល់វិញនៅខែមិថុនា៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម