ប្រធាន​ក្រុមបារាំង Lloris ប្រកាស​ចូលនិវត្តន៍​ពី​បាល់ទាត់​អន្តរ​ជាតិ

Lloris

កីឡាករ Hugo Lloris ដែល​ជា​ប្រធានក្រុម​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង បាន​ប្រកាស​​ចូលនិវត្តន៍​​​ពី​កីឡា​បាល់ទាត់​អន្តរ​ជាតិ​​​ក្នុង​វ័យ​៣៦​ឆ្នាំ ពោល​គឺ​៣​សប្តាហ៍ក្រោយ ​ប្រទេស​របស់​គេ បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ពាន World Cup វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​សារ​តែ​ការ​ស៊ុត​បាល់​ប៉េណាល់​​កាត់​សេចក្តី ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ក្នុង​ទីក្រុង​ដូហា​។

អ្នក​ចាំទី Lloris របស់​ក្លិប Tottenham Hotspur បាន​និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយនឹង​ទស្សនា​វដ្តី L’Equipe ដែល​បាន​ចេញផ្សាយ​កាលពីថ្ងៃចន្ទថា៖ «ខ្ញុំ​បាន​សម្រេច​ចិត្ត​បញ្ឈប់​អាជីព​ជាអន្តរ​ជាតិ​របស់​ខ្ញុំ ដោយ​មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ផ្តល់រាល់អ្វី​ៗអស់​ហើយ​»​។ កីឡាករ​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «ខ្ញុំ​គិត​ថា វាពិត​ជា​សំខាន់​ណាស់​ក្នុងការ​ប្រកាស​នៅពេលនេះ ពោល​គឺ​រយៈពេល​២​ខែ នៅមុន​ពេល​ចាប់​ផ្តើម​ការ​ប្រកួត​ជម្រុះ Euro​»​។

Category Top

France Captian

Lloris ដែល​បាន​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​ជាលើក​ដំបូង​ក្នុង​នាម​ជាកីឡាករ​វ័យ​២១ឆ្នាំ​ក្នុងការ​ប្រកួត​មិត្ត​ភាព​ជាមួយនឹងក្រុម​ជម្រើស​ជាតិអ៊ុយ​រូ​ហ្គាយ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០០៨​នោះ បានប្រកាសចូល​និវត្តន៍ ក្រោយ​បាន​ក្លាយ​ជា​កីឡាករ​ដែលបង្ហាញខ្លួន​ច្រើន​ជាង​គេ​បំផុត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង ក្រោយពី​បាន​បង្ហាញខ្លួន​១៤៥​លើក​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម