ប្រតិភូ​កីឡា ​ចូលរួមប្រកួត​កីឡាគុនខ្មែរ នៅស៊ីហ្គេម បានកើនដល់​៨ប្រទេស ខណៈថៃ សម្រេច​ចូល​ប្រកួត​វិញ

លោក វ៉ាត់ ចំរើន

ប្រទេសថៃ បាន​សម្រេចថា នឹង​​​​បញ្ជូន​​​ប្រតិភូកីឡា​ប្រដាល់​របស់ខ្លួន ឱ្យ​ចូល​រួមប្រកួត​លើប្រភេទកីឡា «គុនខ្មែរ ឬ Kun Khmer» នៅ​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ វិញ​ហើយ បន្ទាប់ពីប្រទេស​មួយនេះ បានបដិសេធ មិនចូល​រួម ក្រោយ​ពេល​ម្ចាស់ផ្ទះកម្ពុជា បាន​សម្រេច​ប្រកាស​ពី​ការ​លុប​ចោលពាក្យ​ «Muay» និង​ប្រើពាក្យ «Kun Khmer» ជំនួស កាលពីពេលថ្មីៗនេះ។

​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការជាតិ CAMSOC បាន​អះអាង នៅ​ក្នុង​សន្និសីទ​កាសែត​មុននេះបន្តិច ​ថា ប្រតិភូកីឡាតំណាង​ឱ្យប្រទេស នៅក្នុង​តំបន់​អាស៊ាន​ ដែល​នឹង​​​ចូល​រួម លើប្រភេទកីឡា គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣​នេះ បាន​កើន​​ឡើង​​ដល់ចំនួន​៨ហើយ ហើយ​ក្នុងនោះក៏មានប្រទេស​ថៃ ​ផងដែរ បន្ទាប់ពី​មាន​ការ​សម្រប​សម្រួល​ នៅក្នុងកិច្ច​ប្រជុំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។

Category Top

កិច្ចប្រជុំគុនខ្មែរ

លោក វ៉ាត់ ចំរើន បានថ្លែង​ថា៖​ «ចំនួន​ប្រទេសទាំង​៨ ដែលនឹងចូល​រួម​ប្រកួត​គុនខ្មែរ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេមនៅកម្ពុជា រួ​ម​មាន​ឥណ្ឌូនេស៊ី វៀតណាម ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ថៃ និងម្ចាស់​ផ្ទះ​កម្ពុជា អ៊ីចឹង​យើងមានប្រទេស​គាំ​ទ្រ​ច្រើន​ហើយ ហើយ​អ្វី​ដែល​យើងដាក់ នៅក្នុងបទបញ្ជា​ប្រកួត​ គឺ​យើងដាក់បទបញ្ជា​ប្រកួត​របស់ខ្មែរ អត់មានពាក់ព័ន្ធទៅនឹង​ប្រភេទ​កីឡា​​អ្វី​ផ្សេង​ឡើយ ដោយ​នឹង​ចេញ​ផ្សាយ​នាពេល​ឆាប់ៗនេះ នៅគំរូនៃ​ការតុបតែងខ្លួន​ឱ្យ​ត្រូវ​​ទៅ​នឹងអត្តសញ្ញាណ​ក្បាច់គុនបុរាណខ្មែរ​»។

លោកបាន​បន្ថែម​«ភាគី​ថៃ ក៏​ចូលរួម​ដែរ ហើយការរួមរបស់គាត់ ក្នុងន័យ​ថា គាត់ជា​អ្នក​ស្រឡាញ់​នៅក្បាច់គុន​ទាំងអស់ នៅលើពិភពលោក ទោះគុនខ្មែរ ឬ​ប្រភេទកីឡា​អ្វីទៀត​ក៏ដោយ  គាត់​ចូលរួម គាត់គាំទ្រ ហើយគាត់ជា​អ្នកបច្ចេកទេស​ខាង​យុទ្ធគុនហ្នឹងម្នាក់ដែរ អ៊ីចឹង​គាត់​មកនេះ ដើម្បីគាំទ្រ និងជួយ​ដល់យើង ព្រោះ​យើងបើកទ្វារ​ជំហរ អត់មានបិទទ្វារ​ទេ»។

ក្បាច់គុនបុរាណខ្មែរ

«កាលណា​បិទទ្វារ យើងអត់​មានស្មារតី​កិច្ចសហការប្រតិបត្តិការ​អន្តរជាតិ​ទូលំទូលាយ​ទេ ដូច្នេះ​ដើម្បីក្លាយជា​ម្ចាស់ក្បាច់គុន​ បើក​ទ្វារ​ទៅពិភពលោក ឱ្យគេ​ចូលមកបាន ទាល់តែ​យើង​មាន​ការ​​ទទួល​យកគ្រប់ទាំងអស់​។ ចំណែក​ខាងថៃ គាត់ធ្លាប់មានបទពិសោធ​​រៀបចំការប្រកួត​ធំៗ នៅ​ស្រុក​​គាត់ ៣០ទៅ​៤០ឆ្នាំមក​ហើយ អ៊ីចឹងគាត់មកគាំ​ទ្រ​យើង វាជា​រឿងល្អមួយ ដែល​យើង​ទទួល​បាន នៅការចូលរួមនេះ»៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម