ប៉ាឡេស្ទីន និងស៊ីរី ឆ្លងផុតវគ្គចែកពូល AFC Asian Cup ប្រវត្តិសាស្តថ្មី!

Palestine's forward #19 Mahmoud Wadi amd Palestine's midfielder #06 Oday Kharoub greet supporters after the Qatar 2023 AFC Asian Cup Group C football match between Hong Kong and Palestine at the Abdullah bin Khalifa Stadium in Doha on January 23, 2024. (Photo by Giuseppe CACACE / AFP)

ក្រុមបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន បានកក់កៅអីវគ្គ ១៦ ក្រុមចុងក្រោយបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ចុះឈ្មោះ 188Asia  ក្រោយយកឈ្នះហុងកុងប្រកួតចុងក្រោយក្នុងពូល ៣-០។

Category Top

ជំនួបនៅកីឡដ្ឋាន Abdullah Bin Khalifa កីឡាករ Oday Dabbagh រកបានពីរគ្រាប់ម្នាក់ឯង ខណៈមួយគ្រាប់សម្រេចដោយ Zeid Qunbar បានធ្វើឱ្យប៉ាឡេស្ទីនបញ្ចប់ជាក្រុមលេខ ៣ ក្នុងពូល C មាន ៤ ពិន្ទុ និងជាក្រុមលេខ​ ៣ ល្អបំផុតមួយក្នុងចំណោម ៦ ពូល។

 

មិនត្រឹមតែជាការឈានឡើងវគ្គ ១៦ ក្រុមលើកដំបូងទេ ការយកឈ្នះហុងកុងក៏ជាជ័យជំនះលើកដំបូងផងដែរសម្រាប់ប៉ាឡេស្ទីនក្នុងប្រវត្តិសាស្រ្តនៃការចូលរួមនៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអាស៊ីនេះ។

នៅក្នុងពូលនេះដែរអ៊ីរ៉ង់បានយកឈ្នះអារ៉ាប់រួម ២-១ តែក្រុមទាំងពីរដឹកដៃគ្នាឡើងវគ្គបន្តផងដែរដោយឈរលេខ ១ និងលេខ​ ២ ក្នុងពូល។

 

ខ្សែប្រយុទ្ធ Porto, Mehdi Taremi គឺជាអ្នកស៊ុតបើកការនាំមុខឱ្យអ៊ីរ៉ង់មុននៅនាទីទី ២៦ មុនពេលដែលអារ៉ាប់រួមមានឱកាសទាត់បាល់ពិន័យ​ ១១ ម៉ែត្រនៅដើមវគ្គទី ២ តែធ្វើមិនបានសម្រេច។ Mehdi Taremi ដដែលក៏រកបានគ្រាប់ទីពីររបស់ខ្លួននាំមុខឱ្យអ៊ីរ៉ង់នៅនាទីទី ៦៥ មុនពេលដែលអារ៉ាប់រួមតាមបានមួយគ្រាប់វិញចុងម៉ោង។

 

ចំណែកពូល B វិញក្រុមបាល់ទាត់ជម្រើសជាតិស៊ីរីបានឈានឡើងវគ្គ ១៦ ក្រុមចុងក្រោយលើកដំបូងក្នុងប្រវត្តិសាស្រ្តក្រោយយកឈ្នះឥណ្ឌា ១-០ ក្លាយជាក្រុមលេខ ៣ ល្អបំផុតមួយក្នុងចំណោម ៦ ពូល។ នេះជាលើកដំបូងសម្រាប់ស៊ីរីដែលបានឡើងវគ្គចាញ់ធ្លាក់ តាំងពីការចូលរួមលើកដំបូងនៅឆ្នាំ ១៩៨០។

 

ជាមួយគ្នានោះដែរអូស្រ្តាលីដែលស្មើអ៊ូសប៊ែគីស្ថាន ១-១ នោះបានបញ្ចប់ការប្រកួតនៅក្នុងពូលជាក្រុមលេខ ១ មាន ៧ ពិន្ទុខណៈអ៊ូសប៊ែគីស្ថានក៏បានឡើងដែរក្នុងនាមជាក្រុមលេខ ២ ក្នុងពូល៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម