ប៉ាគីស្ថានឈ្នះកម្ពុជាលើកដំបូងក្នុងពេល ៥៦ឆ្នាំ ឡើងទៅជុំទី ២ FIFA World Cup 2026 Asian Qualifiers ជាប្រវត្តិសាស្ត្រ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្លាក់ពីការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ហើយក្រោយចាញ់ក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី២ កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Jinnah នាទីក្រុងអ៊ីស្លាម៉ាបាដ ។

Category Top

គ្រាប់តែមួយគត់ ក្នុងការប្រកួតរយៈពេលជាង ១៨០នាទី បន្ទាប់ពីស្មើគ្នា ០-០ នៅទឹកដីកម្ពុជា គឺធ្វើសម្រេចដោយកីឡាករ Harun Arrashid Fahhem នៅនាទី៦៨ ក្រោយការទាត់បំផ្លោងពីចម្ងាយ ផុតដៃអ្នកចាំទី ហ៊ុល គឹមហ៊ុយ ដែលព្យាយាមជួយសង្គ្រោះ តែមិនបានសម្រេច ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។

 

នេះជាលើកដំបូងហើយ ដែលក្រុមជម្រើសជាតិប៉ាគីស្ថាន យកឈ្នះក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីជួបគ្នាក្នុងវគ្គជម្រុះ AFC Asian Cup 1967 ចាញ់កម្ពុជា ១-០ និងវគ្គជម្រុះ FIFA World Cup 2022 ចាញ់កម្ពុជា ២-០ នៅជើងទី១ មុនបន្ដចាញ់ក្រុមគោព្រៃ ១-២ នៅជើងទី២ កាលពីឆ្នាំ២០១៩ កន្លងទៅ ។

 

ជ័យជម្នះនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអ្នកគាំទ្រប៉ាគីស្ថាន មានការសប្បាយរីករាយជាខ្លាំង ដ្បិតនេះគឺជាលើកដំបូង ដែលប៉ាគីស្ថាន បានទទួលរៀបចំការប្រកួតអន្ដរជាតិលើទឹកដីខ្លួន  បន្ទាប់ពីខកខានអស់រយៈពេល ៨ឆ្នាំ ដោយសារជាពិន័យជាបន្ដបន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) ។

 

ក្រឡេកមកក្រុមគោព្រៃកម្ពុជា បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះជុំទី១ ក្នុងពានរង្វាន់ FIFA World Cup 2026 ផ្ទុយពីការប្រកួតជម្រុះ FIFA World Cup ឆ្នាំ២០១៨ និងឆ្នាំ២០២២ ដែលកម្ពុជា បានឡើងដល់ជុំទី២ បានធ្វើឲ្យអ្នកគាំទ្រមិនសប្បាយចិត្ត និងនាំគ្នាប្រតិកម្មជាខ្លាំង ដោយហាក់មិនពេញចិត្ត ចំពោះទម្រង់លេង និងការដឹកនាំរបស់គ្រូបង្វឹកលោក Felix Dalmas ឡើយ ។

 

គួរដឹងថា ក្រៅពីធ្លាក់ត្រឹមវគ្គជម្រុះបឋមពានរង្វាបន់បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ការបរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុមប៉ាគីស្ថាន ក៏បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា ធ្លាក់ពីការប្រកួតជម្រុះជើងឯកអាស៊ី Asian Cup 2027 ផងដែរ ៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម