បំបែកដោយ Harry Kane កំណត់ត្រារកបាន ២០គ្រាប់លឿនបំផុតនៅ Bundesliga

ខ្សែប្រយុទ្ធអង់គ្លេស Harry Kane រកបានពីរគ្រាប់ក្នុងជ័យជំនះទល់នឹង Stuttgart ៣-០ ក្លាយជាកីឡាករដំបូង បំផុតរកបាន ២០ គ្រាប់នៅ Bundesliga លឿនបំផុតត្រឹម ១៤ ប្រកួតដំបូង។ ចុះឈ្មោះ 188Asia

Category Top

Harry Kane បានបង្ហាញខ្លួនប្រកួតទី ១៤ របស់ខ្លួននៅ Bundesliga យប់មិញនេះ និងរកបានគ្រាប់ដំបូងរបស់ខ្លួនតាំងពីនាទីទី ២ និងគ្រាប់ទីពីរនៅនាទីទី ៥៥ មុនពេលដែល Kim Min-jae រកបានមួយគ្រាប់ផងដែរនៅនាទីទី ៦៣។

 

គិតត្រឹម ១៤ ប្រកួតនេះ Harry Kane រកបានសរុប ២០ គ្រាប់នៅ Bundesliga បំបែកកំណត់ត្រាចាស់របស់ វីរបុរសរបស់ Hamburg, Uwe Seeler ដែលចំណាយ ២១ ប្រកួតទើបរកបាន ១៤ គ្រាប់ក្នុងរដូវកាលដំបូងតាំងពីឆ្នាំ ១៩៦៣។

 

អតីតខ្សែប្រយុទ្ធ Dortmund បច្ចុប្បន្ននៅ Manchester City, Erling Haaland ធ្លាប់រកបាន ១៤ គ្រាប់ក្នុងរដូវកាលដំបូងដែរ តែចំណាយពេល ២២ ប្រកួតកាលពីឆ្នាំ ២០២០។

 

២ គ្រាប់យប់មិញធ្វើឱ្យអតីតខ្សែប្រយុទ្ធ Spurs រូបនេះបន្តឈរលើគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតរដូវកាលនេះនៅ Bundesliga ដាច់អ្នកលេខ ២ ខ្សែប្រយុទ្ធ Stuttgart, Serhou Guirassy ដែលមាន ១៦ គ្រាប់សរុប។

 

Bayern Munich បន្តឈរលេខ ២ ក្នុងតារាងមាន ៣៥ ពិន្ទុខណៈ​ Leverkusen បន្តនាំមុខគេក្រោយយកឈ្នះ Frankfurt មាន ៣៩ ពិន្ទុ តែ Bayern Munich នៅសល់មួយប្រកួតក្នុងដៃ៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម