បុរសនាំស៊យ ម៉ៃ សុគន្ធ ចេញមុខសុំទោស លោក Honda ក្រោយរងការព្រមានធ្ងន់ៗពីលោក ហ៊ុន សែន

Hun-Sen

សិល្បករលោក ម៉ៃ សុគន្ធ ដែលត្រូវបានអ្នកគាំទ្រវិស័យកីឡានៅកម្ពុជា ដាក់រហស្សនាមឱ្យថា «ជាបុរសស៊យ» នោះ បានចេញវីដេអូ និងបង្ហោះសារសុំទោសទៅដល់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda ចំពោះអ្វីដែលខ្លួនបានរិះគន់ខុសទំនងទៅលើ ការស្លៀកពាក់របស់ Honda។

ការបង្ហោះសារទាំងញ័រមាត់របស់ ម៉ៃ សុគន្ធ ត្រូវបានធ្វើឡើង កាលពីយប់មិញ គឺបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការព្រមានធ្ងន់ៗ កាលពីល្ងាចថ្ងៃចន្ទ ដោយតម្រូវឱ្យ ម៉ៃ សុគន្ធ ធ្វើការសុំទោសទៅកាន់លោក Keisuke Honda ចំពោះអ្វីដែលខ្លួនបានរិះគន់ទៅលើអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជារូបនេះ ក្នុងពេលគ្រូបង្វឹកជនជាតិជប៉ុន Honda បានដឹកនាំក្រុមU22កម្ពុជា យកឈ្នះក្រុមទីម័រខាងកើត ៤-០ សម្រាប់ការប្រកួត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កាលពីថ្ងៃសៅរ៍ កន្លងមកនេះ។

Category Top

លោក ហ៊ុន សែន

ម៉ៃ សុគន្ធ បានយករូបភាពលោក Honda ១សន្លឹកមកបង្ហោះ អមដោយការសរសេរបែបនេះថា៖ «យើងជាម្ចាស់ផ្ទះ ពាក់អាវដេក ពាក់នៅផ្ទះ ពាក់អាវកាន់ទុក្ខក៏បាន គ្មានទើសក្បាលអ្នកណាទេ! ជ្រុលតែទៅស្រុកវិញហើយ ចាំកាល ទៅឱ្យឆាប់ទៅ ខ្ញុំសែនមាន់១០»។

ជាមួយការបង្ហោះសាររបស់ ម៉ៃ សុគន្ធ នេះបានធ្វើឱ្យអ្នកគាំទ្រកម្ពុជា មួយចំនួនធំ មានប្រតិកម្ម និងបានចាត់ទុក ម៉ៃ សុគន្ធ ជាប្រភេទមនុស្ស ដែលលែងដឹងអ្វីទាំងអស់ គឺចេះតែដើររិះគន់គេ ទៅតាមចិត្តរបស់ខ្លួន ហើយក៏មានអ្នកខ្លះ ចង់ឱ្យអាជ្ញាធរ ប្រើផ្លូវច្បាប់លើបុរសនាំស៊យរូបនេះផងដែរ។
ទន្ទឹមនឹងនោះ លោក ហ៊ុន ជា ដែលត្រូវជាក្មួយប្រុសរបស់លោក ហ៊ុន សែន ក៏បានឆេះកំហឹងលើរឿងនេះដែរ ហើយបានបង្ហោះសារ បកទៅកាន់ ម៉ៃ សុគន្ធ វិញបែបនេះថា៖« មើលលោក ម៉ៃ សុគន្ធ ខ្ញុំចង់សួលោកឯង១ម៉ាត់មើលថា រាល់ថ្ងៃក្នុងខ្លួនលោកឯងវាចេះតែម៉ិចបានពូកែដើរទើសតែគេចឹង? និយាយអោយត្រង់មើលតើលោកឯងបានជួយដល់សង្គមជាតិបានស្អីខ្លះហើយ? ខ្ញុំមិនចង់លើកឈ្មោះលោកឯងមកនិយាយទេ វាគ្មានតំម្លៃអីម៉ាតិចសោះហ្មង ឈប់បានឈប់ទៅ វាល្អជាង គេមិនមែនស៊ីបាយលោកឯងទេយល់ »។

លោក ហុង ដា

យ៉ាងណាមិញ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូកីឡា នៅវិមានសន្តិភាព កាលពីថ្ងៃចន្ទម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកយករឿង ម៉ៃ សុគន្ធ រិះគន់លោក Honda នេះមិននិយាយ ដោយលោក ហ៊ុន សែន បានតម្រូវឱ្យ ម៉ៃ សុគន្ធ ធ្វើការសុំទោស លោក Honda ជាបន្ទាន់ បើសិនជាចង់ធ្វើជាកូនល្អ និងពលរដ្ឋល្អ។

លោកនាយករដ្ឋមន្រ្តី បានចាត់ទុកការរិះគន់របស់ ម៉ៃ សុគន្ធ ទៅលើការស្លៀកពាក់របស់លោក Honda ថាជារឿងខុសទំនង ដែលមិនគួរកើតមាននោះទេ ហើយរដ្ឋាភិបាល ក៏នឹងមិននៅស្ងៀមនោះដែរ បើសិនជាមានការបន្តជេរ ឬរិះគន់ខុសទំនងបែបនេះទៀត ចំពោះលោក Honda។

ម៉ៃ សុគន្ធ

លោក ហ៊ុន សែន បានថ្លែងសំដៅទៅលើ ម៉ៃ សុគន្ធ បែបនេះថា៖ «ពុកប្រាប់កូន គឺកូនត្រូវបញ្ចេញសារមួយ សុំទោសចំពោះ Honda ដែលជាគ្រូបង្វឹក។ កូនធ្វើនេះ ស្មើនឹងទះកំផ្លៀងកីឡាបាល់ទាត់របស់យើង ព្រោះទៅទះកំផ្លៀងគ្រូទៅហើយ ចុះអាកូនសិស្សវាយ៉ាងម៉ិចដែរ! អ៊ីចឹងសូមផ្តាំផ្ញើ បើសិនជាកូនចង់ធ្វើជាកូនល្អរបស់កម្ពុជា តែបើកូនមិនចង់ធ្វើជាកូនល្អ កូនបន្តជេរ Honda ទៀតចុះ ប៉ុន្តែរដ្ឋាភិបាល មិននៅស្ងៀមទេ ក្នុងរឿងបែបនេះ ព្រោះនេះជាបញ្ហាជាតិសាសន៍មួយ ដែលត្រូវមានការទទួលខុសត្រូវ»។

នៅក្រោយការថ្លែងព្រមានចំៗឈ្មោះរបស់លោក ហ៊ុន សែន នេះ បានធ្វើឱ្យ ម៉ៃ សុគន្ធ មានការភ័យ និងបានចេញវីដេអូ និងបង្ហោះសារសុំទោសដល់លោក Honda ភ្លាមៗ ហើយក៏បានសន្យាថា នឹងធ្វើជាកូនល្អរបស់កម្ពុជា ដោយឈប់ដើរជេរ និងរិះគន់ ខុសទំនងទៅលើគេបែបនេះទៀតហើយ៕

កីឡាករ

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម