បឹងកេត រក​ឃើញ​ជ័យជម្នះ លើកដំបូង ស្របពេល ចាន់ វឌ្ឍនាកា បង្ហាញ​ខ្លួន រីឯ វិសាខា បន្ត​ភាពមិន​ដែល​ចាញ់

បឹងកេត

ក្រុម​មានរហស្សនាម «នាគខៀវ» បឹងកេត បាន​រក​ជ័យជម្នះ​ដ៏​មាន​ន័យ​របស់​ខ្លួនហើយ បន្ទាប់ពី​ពួកគេ បាន​វាយ​បក​យក​ឈ្នះ​លើ​ក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) ៤-៣ កាលពី​ម្សិលមិញ ហើយ​ក៏ជាពេល​ដែល​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​ទើបជាពី​របួស ចាន់ វឌ្ឍនាកា បានបង្ហាញ​ខ្លួន ជា​លើក​ដំបូង​ផងដែរ ក្រោយ​សម្រាកព្យាបាល​របួស អស់​ពេល​ប្រមាណ​១​ឆ្នាំ ចំណែក​ក្រុមវិសាខា បាន​បន្ត​ឈ្នះ​ជា​លើក​ទី​៣ជាប់ៗគ្នា។

បើទោះបីជា​ការ​ប្រកួត​២​លើក​កន្លង​មក​នេះ បឹងកេត បានចាញ់​ទាំង​២​លើក ជាមួយការ​រក​មិន​បាន​១គ្រាប់​សោះ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ជាមួយ​ក្រុម​ទ័ព កាលពី​ថ្ងៃអាទិត្យ​នេះ ខ្សែ​ប្រយុទ្ធ ឱ ភារុន អាច​រក​បាន​គ្រាប់​បាល់បើក​ឆាក​យ៉ាង​លឿន​ឱ្យ​បឹងកេត នៅត្រឹមនាទី​៦ តែ​ត្រូវបាន ម៉ៅ ពិសិដ្ឋ ស៊ុតតាមស្នើ​នៅនាទីទី​១៦ ហើយ​​​កីឡាករ Marko Ivanovic និង​កីឡាករ​ជប៉ុន Kaneshiro Motohiro បាន​បន្ថែម​ម្នាក់​១​គ្រាប់​ទៀត នៅនាទីទី​២០ និង​ទី​៣០ មុនពេល ឱ ភារុន រកបាន​គ្រាប់​បាល់​ទី​២​រ​បស់គេ នៅនាទីទី​៤៥។

Category Top

ក្រុមបឹងកេត

ជាមួយការ​ចាញ់​ក្រុមទ័ព ៣-២ នៅ​ក្នុងតង់ទី​១​នេះ បឹងកេត បាន​ព្យាយាម​វាយ​សម្រុក​ខ្លាំង​ទៅលើ​ក្រុមទ័ព សម្រាប់ការ​ប្រកួត នៅ​តង់ទី​២ ហើយ​ ចាន់ វឌ្ឍនាកា ក៏បាន​ដាក់​ឱ្យ​ចូល​លេង​ផងដែរ។ បើទោះបីជា​ទម្រង់​លេង​របស់គេ មិនទាន់​បាន​ល្អ​​១០០​ភាគ​រយ​ដូចមុន ប៉ុន្តែ វឌ្ឍនាកា បាន​ក្លាយជា​កីឡាករ​ដ៏សំខាន់ ដែល​បានអុកឡុក តំបន់​ការពារ​របស់​ក្រុមទ័ព ដើម្បី​ផ្តល់​ឱកាស​ឱ្យ បឹងកេត អាច​រក​បាន​២​គ្រាប់​ទៀត ដែលជា​ការស៊ុត​បាល់​បញ្ចូល​ទី​របស់សមាជិក​ថ្មី វ៉ាន់ តៃឡាម៉ី នៅនាទីទី​៧៨ និងគ្រាប់​បាល់​ចុង​ក្រោយ​របស់ ឃាន់ សុបិន បន្ទាប់ពី ចាន់ វឌ្ឍនាកា លើក​បាល់​ជ្រុង ទម្លាក់​ដល់​ជើង​របស់គេ នៅនាទីទី​៩០+៤ នោះ។

ការ​ទទួល​បាន​៣ពិន្ទុ​ ជា​លើកដំបូង​របស់​បឹងកេត ពិតជា​មានន័យខ្លាំង​ណាស់ ព្រោះ​ពួកគេ បាន​យក​ឈ្នះ​ទ័ព ដែល​ឈរ​នៅលើ​កំពូលតារាង​ប្រចាំពូល​Aនេះ​តែម្តង ព្រោះ​៣​ប្រកួត​កន្លងមកនេះ ទ័ព បាន​ឈ្នះ​ទាំង​អស់។ នៅ​ក្រោយ​ជ័យជម្នះ​នេះ ចាន់ វឌ្ឍនាកា បានសរសេរ​បង្ហោះ​ថា៖​«មិនមែនជាពេលវេលាល្អឥតខ្ចោះ ប៉ុន្តែជាពេលចាប់ផ្ដើមនឹងជាពេលវេលាជួយដាស់តឿនក្រុម អរគុណគ្រប់គ្នាសម្រាប់ថ្ងៃនេះ»។

វឌ្ឍនាកា

យ៉ាង​ណា​មិញ ក្រុម​វិសាខា បាន​បង្ហាញ​ទម្រង់លេងកាន់តែ​ល្អ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​មិនធ្លាប់​ចាញ់ គិរីវង់សុខសែនជ័យ ក្នុង​លទ្ធផល ២-០។ គ្រាប់បាល់​របស់ខ្សែ​ប្រយុទ្ធ​ជប៉ុន Nishihara Ivanvic នៅនាទីទី​២០ និង​គ្រាប់​បាល់​ទី​២​របស់ ច្រឹង ពលរដ្ឋ នៅនាទីទី​៦៣ បានជួយ​ វិសាខា មាន​ឈ្នះ​៣ប្រកួតជាប់ៗគ្នា ហើយ​ក៏បាន​ឡើង​ទៅឈរ​នៅលេខ​១​ប្រចាំពូល​A នេះជាបណ្តោះអាសន្ន ផងដែរ។

ចំណែក​ក្រុម​ព្រៃវែង ដែល​បានចាញ់​៣​ប្រកួតជាប់ៗគ្នា​នោះ បែរជា​អាច​យក​ឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា រហូត​ដល់ ៧-០ ហើយ​ជ័យជម្នះ​នេះ បានជួយ​ឱ្យពួកគេ បាន​ឡើ​ង​ទៅ​ឈរ​នៅ​លេខ​៤ ដោយមាន៣ពិន្ទុ ស្មើជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា និង​បឹងកេត ខណៈ​ក្រុម​កោះកុង ដែលបានចាញ់​៣​ប្រកួតជាប់គ្នា​នោះ បាន​ធ្លាក់មក​ឈរ​នៅបាតតារាង​ប្រចាំពូលនេះ ជំនួសក្រុមបឹងកេត វិញ៕

វិសាខា

ក្រុមវិសាខា

ក្រុមព្រៃវែង

ក្រុមអគ្គិសនី

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម