បិទបញ្ចប់ 19th Asian Games Hangzhou ៖ ថៃឈរកំពូលតារាងនៅអាស៊ាន ខណៈកម្ពុជាជាប់លេខ ១០

ក្រោយប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់ពេល ២សប្ដាហ៍ ព្រឹត្តិការណ៍កីឡា 19th Asian Games Hangzhou  ប្រទេសចិន បានបិទបញ្ចប់ដោយជោគជ័យ ដោយម្ចាស់ផ្ទះចិនដណ្ដើមបានមេដាយលើសលប់ដល់ទៅ ៣៨៣គ្រឿង មាស ២០១ ប្រាក់ ១១១ និងសំរឹទ្ធ ៧១គ្រឿង។ ចំណែកនៅតំបន់អាស៊ីអាគ្នេយ៍វិញ ថៃឈរកំពូលតារាង និងឈរលេខ ៨ ក្នុងតារាងរួម ខណៈកម្ពុជាជាប់លេខ ៣៨ នៅអាស៊ី និងលេខ ១០​ នៅអាស៊ាន ដោយដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងគត់ពីប្រភេទកីឡាការ៉ាតេ។

Category Top

ក្នុងបណ្ដាប្រទេស ASEAN មានតែទីម័រខាងកើតប៉ុណ្ណោះ ដែលរកពុំបានមេដាយ និងជាប្រទេសតែមួយគត់ មានចំណាត់ថ្នាក់ក្រោមកម្ពុជា ស្របពេលឡាវឈរលេខ ៩ ឈ្នះមេដាយសំរឹទ្ធ ៣ ព្រុយណេឈរលេខ ៨ ឈ្នះមេដាយប្រាក់ ១ សំរឹទ្ធ ១។ មីយ៉ាន់ម៉ាជាប់លេខ ៧ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ២ វៀតណាមឈរលេខ ៦ ឈ្នះមេដាយមាស ៣ ប្រាក់ ៥ សំរឹទ្ធ ១៩ ខណៈសិង្ហបុរីមានមេដាយមាស ៣ ដូចវៀតណាមដែរ តែបានឈរលេខ ៥ ដោយដណ្ដើមបានមេដាយប្រាក់ ៦គ្រឿង ច្រើនជាង ១គ្រឿង ហើយមេដាយសំរឹទ្ធបានត្រឹម ៧គ្រឿងប៉ុណ្ណោះ។

 

ងាកទៅតំបន់ Top 4 វិញ ថៃឈរកំពូលតារាង ឈ្នះមេដាយមាស ១២ ប្រាក់ ១៤ សំរឹទ្ធ ៣២គ្រឿង តាមពីក្រោយដោយឥណ្ឌូនេស៊ី មានមេដាយមាស ៧ ប្រាក់ ១១ សំរឹទ្ធ ១៨គ្រឿង។ លេខ ៣ បានទៅម៉ាឡេស៊ី រកបានមេដាយមាស ៦ ប្រាក់ ៨ សំរឹទ្ធ ១៨ ហើយចំណាត់ថ្នាក់លេខ ៤ ជារបស់ហ្វីលីពីន​ បានពីការឈ្នះមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ១២គ្រឿង៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម