បាល់បោះនារី 19th Asian Games Hangzhou៖ ម្ចាស់ផ្ទះចិនដណ្ដើមមេដាយមាសពីជប៉ុន ក្នុងពិន្ទុកៀកកិត

ក្រុមបាល់បោះនារីម្ចាស់ផ្ទះចិន បានក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាកីឡាបាល់បោះនារីក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី ១៩ នៅទីក្រុងហាន់ចូវទឹកដីរបស់ខ្លួន ក្រោយយកឈ្នះក្រុមបាល់បោះនារីជប៉ុនយ៉ាងប្រផិតប្រផើយលទ្ធផល ៧៤-៧២។

Category Top

បីវគ្គដំបូងចិនបាននាំមុខដាច់ទៅហើយ តែវគ្គចុងក្រោយការប្រកួតចាប់ផ្តើមតានតឹងនៅពេលជប៉ុនតាមពីក្រោយរហូតមកស្មើគ្នា ៧២-៧២ ដោយបាល់បោះ ៣ ពិន្ទុរបស់កីឡាការិនី Saki Hayashi នៅសល់ ១៣ វិនាទីទៀតចប់ការប្រកួត។

 

ក្រោយមកចិនក៏រកបាន ២ ពិន្ទុចុងក្រោយដោយកីឡាការិនី Wang Siyu ខណៈនៅសល់ ៩ វិនាទីទៀតចប់ការប្រកួត ជប៉ុនវាយបកមកវិញបោះបាល់ចុងក្រោយមិនចូល ធ្វើឱ្យចប់ការប្រកួតចិនយកឈ្នះជប៉ុន ៧៤-៧២។

 

សូមបញ្ជាក់ថា នេះជាការការពារមេដាយមាសបានសំរេចសម្រាប់ក្រុមបាល់បោះនារីចិនដែលឈ្នះមេដាយមាសកាលពីឆ្នាំ ២០១៨ ផងដែរនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី និងជាមេដាយមាសទី ៧ ផងដែរក្នុងប្រភេទកីឡាបាល់បោះនារីនៅកីឡាអាស៊ីសម្រាប់ចិន៕

 

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម