បារាំង បញ្ជាក់​ថា ខ្លួនមាន​ការ​ជឿជាក់ខ្ពស់ ខណៈ​ការ​ប៉ះ ម៉ា​រ៉ុក ខិត​កាន់តែ​កៀក

France

ក្រុម​ម្ចាស់​​ការ​ពារ​ជើង​​ឯក បារាំង កាលពីថ្ងៃ​អាទិត្យ ទី​១១ ខែ​ធ្នូ បាន​ធ្វើការ​ហ្វឹក​ហាត់​ដើម្បី​សម្រួច​ទៅកាន់​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World Cup ជាមួយនឹងក្រុម​ជម្រើស​ជាតិម៉ា​រ៉ុក ស្រ​បពេល​ដែល​អាហ្សង់ទីន និង​ Lionel Messi ត្រូវ​ប៉ះ​ជា​មួយនឹងក្រុម​ជម្រើស​ជាតិក្រូ​អាស៊ី​។

ក្រុម​បារាំង របស់​លោក Didier Deschamps បាន​យកឈ្នះ​លើ​​ក្រុម​ជម្រើស​ជាតិ​​អង់គ្លេស ទាំង​លំបាក ក្នុង​ការ​​ប្រកួត​វគ្គ​៨ក្រុម​ចុងក្រោយ​ដ៏រំភើប នៅ​វាល​ខ្សាច់​នៃ​ប្រទេស​កាតា ដើម្បី​បោះ​មួយ​ជំហាន​ទៀត​ទៅកាន់​ការក្លាយ​ជា​ក្រុម​ដំបូង​គេក្នុង​រយៈពេល​៦០​ឆ្នាំ​​​ដែល​បាន​ការ​ពារ​ពាន World Cup យ៉ាង​ជោគ​ជ័យ​​។ ពួកគេ​នឹង​ត្រូវ​ប៉ះជាមួយនឹងក្រុម​ជម្រើស​ជាតិម៉ា​រ៉ុក នាកីឡដ្ឋាន Al Bayt នៅ​ថ្ងៃ​ពុធ ទី​១៣​ ខែ​ធ្នូ ក្រោយពី​ក្រុម​របស់​អាហ្វ្រិក​​មួយនេះ បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់​របស់ Cristiano Ronaldo ដើម្បីក្លាយ​ជា​ក្រុម​អាហ្វ្រិក​ដំបូង​គេ ក្នុង​ប្រវត្តិ​សាស្ត្រ ដែល​បាន​ឈាន​ទៅកាន់​វគ្គ​៤​ក្រុម​ចុងក្រោយ​។

Category Top

Morocco-and-Mbappe

ក្រុម​ជម្រើស​ជាតិ​បារាំង មិន​បាន​ស្ថិតក្នុង​ទម្រង់លេង​ល្អ​ឡើយ ពេល​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិអង់គ្លេស​របស់​លោក Gareth Southgate កាលពីថ្ងៃ​សៅរ៍ ទី​១០ ខែ​ធ្នូ និង​បាន​ជួប​សំណាង​របស់​ខ្លួន ក្រោយពី​ខ្សែ​ប្រយុទ្ធ Harry Kane បាន​ស៊ុត​បាល់ប៉េណាល់ទី​អត់​ចូល​ទី ក្នុង​ពេលពួកគេ​បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ២-១​។

លោក Deschamps ដែល​បានដឹកនាំ​ឲ្យ​បារាំ ឈ្នះ​ពាន World Cup នៅ​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ​២០១៨​នោះ បាននិយាយ​ថា ក្រុម​របស់​លោក​បាន​បង្ហាញពី​ស្មារតី​ប្រយុទ្ធ និង​ភាពក្លា​ហាន ដើម្បី​ផ្តួលក្រុម​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង​របស់​​អង់គ្លេស​។ លោក​បាន​ឲ្យដឹងថា៖ «ក្រុម​នេះ​ពិត​ជា​មាន​គុណភាព ប៉ុន្តែ ពួកគេ​ក៏​មាន​ស្មារតី និង​​អារម្មណ៍​ល្អ​ផង​ដែរ​។ យើង​បាន​របូត​គ្រាប់​បាល់​ប៉េណាល់ទី​២​គ្រាប់ ប៉ុន្តែ យើង​នៅ​តែរក្សា​បាននូវ​ស្មារតី និង​ភាព​ក្លា​ហាន ដើម្បី​រក្សា​បាន​នូវ​លទ្ធផលនេះ​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម