បាញ់ប្រហារកណ្ដាលក្រុង Brussel ធ្វើឱ្យជំនួបប៊ែលហ្ស៊ិក-ស៊ុយអែតផ្អាកត្រឹមវគ្គទី ១

ការប្រកួតវគ្គជម្រុះ Euro 2024 រវាងម្ចាស់ផ្ទះប៊ែលហ្ស៊ិក ទទួលស្វាគមន៍ស៊ុយអែតត្រូវបានផ្អាកការប្រកួតក្រោយចប់វគ្គទី ១ បន្ទាប់ពីមានការបាញ់ប្រហារស្លាប់ជនជាតិស៊ុយអែត ២ នាក់នៅរដ្ឋធានី Brussel។

Category Top

ហេតុការបាញ់សម្លាប់នេះកើតឡើងប៉ុន្មានម៉ោងមុនការប្រកួតមកដល់ ខណៈអាជ្ញាធរក្រុង Brussel បានហៅការបាញ់ប្រហារនេះជាអំពើភេវរកម្ម។ ការសំរេចចិត្តឱ្យផ្អាកការប្រកួតត្រូវបានធ្វើឡើងនៅវេលាម៉ោង ២១ និង ៣០ នាទីយប់នៅទីក្រុង Brussel ស្របពេលការប្រកួតរវាងក្រុមទាំងពីរដំណើរការបានពាក់កណ្តាលទី។

 

អ្នកគាំទ្រ និងកីឡាករនៅក្នុងកីឡដ្ឋាន អាជ្ញាធរមិនតម្រូវឱ្យចាកចេញពីកីឡដ្ឋាន King Baudouin ឡើយ មុនពេលបើកឱ្យចាកចេញនៅវេលាម៉ោង ២២ និង ៤៥ នាទី។ ការចាកចេញរបស់កីឡាករស៊ុយអែតត្រូវហែហមរក្សាសុវត្ថិភាពដោយមន្ត្រីមានសមត្ថកិច្ច មិនខុសគ្នាពីអ្នកគាំទ្រឡើយ ការចាកចេញសុទ្ធតែមានការត្រួតពិនិត្យ និងថែរក្សាសុវត្ថិភាពដោយមន្ត្រីមានសមត្ថកិច្ច។

 

នាយករដ្ឋមន្ត្រីប៊ែលហ្ស៊ិកលោក Alexander de Croo បានផ្ញើសារំលែកទុក្ខទៅកាន់នាយករដ្ឋមន្ត្រីស៊ុយអែត ក៏ដូចជាក្រុមគ្រួសារសព ចំពោះហេតុការអកុសលដែលកើតឡើងប្រជាជនស៊ុតអែតក្នុងទឹកដីប៊ែលហ្ស៊ិក។

 

មុនការប្រកួតត្រូវបានផ្អាក ក្រុមទាំងពីរកំពុងមានពិន្ទុស្មើគ្នា ១-១ ខណៈស៊ុយអែតនាំមុខដោយ Gyokeres នាទីទី ១៥ និង បាល់ ១១ ម៉ែត្រតាមស្មើឱ្យប៊ែលហ្ស៊ិកពី Romelu Lukaku៕

«ដើម្បីទទួលបានព័ត៌មានកីឡាថ្មីៗ សូមចុច Like ឬ Follow ផេក keila24»

«សូមកុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET»

អត្ថបទទាក់ទង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម